សិប្បកម្មដុះស្លែនៅភូមិដោះក្រមុំ ដែលគេស្គាល់ថាជារបស់កូនប្រសា លោក ស្វាយ សំអៀង អភិបាលរងខេតមណ្ឌលគិរី ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើចុះបង្ក្រាប

ដោយ: រស់ សុភា

មណ្ឌលលគិរី ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីថ្ងៃទី១៩
ខែសីហា ឆ្នាំ២០១៥ កន្លងមកនេះ កម្លាំងជំនាញរដ្ឋបាលព្រៃឈើខេត្ត សហការជាមួយកម្លាំជំនាញ រដ្ឋបាល
ព្រៃឈើថ្នាក់កណ្ដាល នឹងមានការចូលរួមពីលោក សូ សុវិទ្យា ព្រះរាជ្ញារងអមសាលាដំបូងខេត្ត បានធ្វើការ
ឡោមព័ទ្ធ ទីតាំងសិប្បកម្មមួយកន្លែង ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌល
គិរី ដែលគេសង្ស័យថា មានលាក់លួចស្ដុកឈើ ខុសច្បាប់ គ្រប់ប្រភេទ យ៉ាងច្រើនសន្ថិកសន្ធាប់ នៅក្នុងរោង
សិប្បកម្មសម្រាប់ធ្វើអាជីវកម្ម។

បើតាមប្រភពបានទំលាយ បានឲ្យដឹងថា ទីតាំងសិប្បកម្មខាងលើ គឺជាសិប្បកម្មរបស់ ឈ្មោះ យ៉ត ត្រូវជាកូន
ប្រសា របស់ ឯកឧត្តម ស្វាយ សំអៀង អភិបាលរងខេត្តមណ្ឌលគិរី បើករាប់សិបឆ្នាំមកហើយ ដោយមានមេ
ជាងជាជនជាតិវៀតណាម ឈ្មោះ ថាញ់ នឹងមានកម្មករជាជនជាតិវៀតណាម ធ្វើនៅក្នុងរោងសិប្បកម្មនោះ
ចំនួន២២នាក់ ខ្លះមានច្បាប់ស្នាក់នៅ អ្នកខ្លះគ្មានច្បាប់នៅ គ្មានសមត្ថកិច្ចហ៊ានទៅរំខានឡើយ។

ទាក់ទងការចុះប្រតិបត្តិការ ទីតាំងសិប្បកម្មខាងលើ លោក ឡុង ហុកម៉េង ព្រះរាជ្ញាអមសាលាដំបូងខេត្ត
មណ្ឌលគិរី បានឲ្យអ្នកយកព័ត៌មានយើង ដឹងតាមទូរស័ព្ទថា ទោះយ៉ាងណាក៍ដោយ លោកនឹងចាត់ចែងឲ្យ
ខាងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ធ្វើការពិនិត្តមើល បញ្ហានេះឲ្យបានត្រឹមត្រូវ បំផុតជៀសវាង ពីការរិះគន់ពី
មតិមហាជន នានា ថាជាបក្ខពួកនិយម។

ពាក់ព័ន្ធទីតាំងសិប្បកម្មខាងលើ លោក ហេង ចិន្ត្រា នាយរងផ្នែករដ្ឋបាលព្រៃឈើ ក្រុងសែនមនោរម្យ បាន
បញ្ជាក់ថា សិប្បកម្មនេះគឺគ្មានច្បាប់អនុញ្ញាត្តនោះទេ ។

គួបញ្ជាក់ផងដែលថា ក្នុងកាចុះប្រតិបត្តិការ ត្រួតពិនិត្យទៅលើច្បាប់សិប្បកម្មកែឆ្នៃឈើ នៅទីតាំងរោងសិប្ប
កម្មខាងលើ សមត្ថកិច្ចជំនាញ ប្រើរយ:ពេលជាង១ម៉ោងទើប ខាងជំនាញចូលត្រួតពិនិត្យបាន ហើយអ្នកយក
ព័ត៌មានទាំងអស់ មិនត្រូវបានអនុញ្ញាត្ត ឲ្យចូលយករូបភាពនោះទេ គេសង្ស័យថា រឿងនេះប្រហែលជាមាន
អ្នកមានអំណាចណាម្នាក់ អន្តរាគមន៍ពីក្រោយក៍ថាបានដែល។ ក្រោយការត្រួតពិនិត្យ កម្លាំងជំនាញរដ្ឋបាល
ព្រៃឈើ បានដកហូតវត្ថុតាំងបានជូចជា ម៉ាស៊ីនតាបចំនួន១ នឹងឈើមួយចំនួនផងដែល ត្រូចបានកម្លាំងជំ
នាញយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ៕

2015-08-22_10.01.28

2015-08-22_10.03.32

IMG-20150822-WA0000

IMG-20150822-WA0003

IMG-20150821-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author