រដ្ឋបាលព្រៃឈើប្រចាំស្រុកសៀមប៉ាង អសមត្ថភាព​មិនហ៊ានធ្វើការបង្ក្រាប រថយន្តដឹកឈើខុសច្បាប់របស់មេឈ្មួញឈ្មោះហេង

ដោយ: នួន ពុទ្ធា

ខេត្តស្ទឹងត្រែង ៖ បច្ចុប្បន្នឈ្មួញរកស៊ីឈើខុសច្បាប់ យ៉ាងអនាធិបតេយ្យ យ៉ាងគគ្រិក គគ្រេង ដោយដឹក
ជញ្ជូនឈើប្រណិតគ្រប់ប្រភេទ តាមរថយន្តម៉ាកសាំងយ៉ុង ទាំងយប់ ទាំងថ្ងៃ ដោយមិនមានការរំខានពីសំ
ណាក់សមត្ថកិច្ច ឬជំនាញណាបង្ក្រាបឡើយ។ ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ មានរថយន្ត
ម៉ាកសាំងយ៉ុង ពណ៍សរមួយគ្រឿង គ្មានស្លាកលេខ បានកំពុងធ្វើសកម្មភាព ជញ្ជូនឈើប្រណិតដាក់ចូល
ក្នុងរថយន្ត នៅចំណុចភូមិខិះស្វាយ ឃុំព្រែករមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅពេលដែលអ្នកសារព័ត៍មានយើង ជួបប្រទះឃើញកម្មករ៣-៤នាក់កំពុងលើកឈើដាក់រថយន្តខាងលើ ក៍
បានសួរនាំទៅតាកុងឡាន និងក្មេងៗ ២-៣នាក់នោះ ពួកគេបានដឹងថា ឈើនឹងរថយន្ត ជារបស់ ឈ្មោះ ហេង
ហើយពួកគេគ្រាន់តែអ្នកបើករថយន្ត និង ជាកម្មករស៊ីឈ្នួលលើកឈើដាក់ឱ្យឡានឈ្មោះហេងទេ។

រឿងដែកចម្លែកនោះគឺ នៅពេលអ្នកយកព័ត៌មានយើង ទូរស័ព្ផ្តផ្ដល់ព័ត៌មាន ទៅលោក ស្រស់ សារិន នាយ
សង្កាត់រដ្ឋបាលព្រៃឈើប្រចាំស្រុកសៀមប៉ាង ពីការជួបប្រទះឃើញមានបទ កំពុងលួចលាក់ដឹកឈើប្រភេទ
ធ្នង់នឹងឈើបេង សុទ្ធតែឈើមិនទាន់កែឆ្នៃ លោកបានឆ្លើយតប ជាមួយអ្នកយកព័ត៌មានយើងតាមទូរស័ព្ទ
កាលពីវេលាម៉ោង២ នឹង២៥នាទីរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ថា ចាំលោកឲ្យកូនចៅ២នាក់ចុះទៅ
តែមិនទាន់បានចុះទៅឥឡូវនេះទេ។ ក្រោយមកនៅវេលាម៉ោង៣ នឹង៣៦នាទីរសៀល ទើបឃើញមានមន្ត្រី
រដ្ឋបាលព្រៃឈើ ជាកូនចៅរបស់ លោក ស្រស់ សារិន ប្រចាំស្រុកសៀមប៉ាងមកដល់ កន្លែងរថយន្តដឹកឈើ
ប៉ុន្តែមន្ត្រីទាំងនោះ មិនមានវិធានការទៅលើ រថយន្តល្មើសនោះទេ ដោយបើករថយន្តរបស់ខ្លួនចេញទៅវិញ
យ៉ាងប្រងើយ ទោះអ្នកព័ត៌មានយើងសួរ ថាមិចបានជាមិនបង្ក្រាបបទល្មើសនោះ ក៍មន្ត្រីទាំងនោះមិនបាន
ឆ្លើយតបដែល។

ពាក់ព័ន្ធឈ្មួញរកស៊ីឈើខុសច្បាប់ខាងលើ មតិមហាជនបានដាក់ការសង្ស័យចា នេះជារឿងពុករលួយ ដោយ
មានកាតឃុបឃិតគ្នាអស់ទៅហើយ រវាងមេឈ្មួញឈើ ឈ្មោះ ហេង នឹងជំនាញរដ្ឋបាលព្រៃឈើប្រចាំទីនោះ
និយាយឲ្យចំ គឺជំនាញត្រូវថ្នាំមេឈ្មួញឈើឈ្មោះ ហេង នេះតែម្ដង គឺដោយសារតែលុយដុលា យកមកបិទ
ភ្នែក នឹងបិទមាត់អស់ហើយ បានជាទៅឃើញហើយបែជានិយាយមិនរួច មើលមិនឃើញ នឹងគ្មានចំណាតការ
ទៅលើមេឈ្មួញឈើរូបនោះ។

គួរបញ្ជាក់ផងដែលថា មេឈ្មួញ ឈ្មោះ ហេង រកស៊ីឈើខុសច្បាប់ខាងលើនេះ កន្លងមកដឹកឈើលោតឆត្រ
ចេញពីស្រុកសៀមប៉ាង ឆ្លងកាត់ខេត្តស្ទឹងត្រែង ក៍ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត សហការ
ជាមួយព្រះរាជអាជ្ញា ធ្វើការបង្ក្រាបបានទាំងរថយន្ត នឹងឈើ យកទៅធ្វើការផាកពិន័យផងដែល តែមិនបាន
ប៉ុន្មានខែផង គេសង្កេតឃើញមេឈ្មួញឈើរូបនេះ មានការដឹកជញ្ជូនឈើឡើងវិញលើសដើម យ៉ាងរលូន
ដោយគ្មានខ្លាច ញញើតច្បាប់បន្តិចណាសោះ។

Screenshot_2015-08-22-16-10-25-1

Screenshot_2015-08-22-16-10-22-1

1440234363538

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author