អាជ្ញាធរនឹងក្រុមឈ្មួញបញ្ចុុះបញ្ចូល ឲ្យប្រជាពលរដ្ឋបញ្ឈប់ការតវ៉ា

ខេត្តកោះកុង ៖ រឿងអាស្រូវទាក់ទងក្រុមអាជ្ញាធរ និងក្រុមឈ្មួញ ឃុបឃិតគ្នា យកគ្រឿងចក្រ​ទៅជីកប្រឡាយ
និងលើកទំនប់ហ៊ុំព័ទ្ធយកដី ប្រមាណជាង១០០ហិកតា តំបន់ជីវចម្រុះស្មាច់ ស្ថិតក្នុងភូមិឈើនាង ឃុំជ្រោយ
ស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល មកក្រុមអាជ្ញាធរ និងក្រុមឈ្មួញបានប្រើ
យុទ្ធវិធីថ្មីទៀត ដើម្បីទន្ទ្រានយកដីខាងលើនេះ។ យុទ្ធវិធីនោះគឺ បញ្ចុះបញ្ចូលឱ្យក្រុមប្រជាពលរដ្ឋ ដែលតវ៉ា
ឱ្យបញ្ឈប់ការប្តឹងផ្តល់ ហើយយល់ព្រមទទួលយកលុយ ប្រមាណ១៥០០ដុល្លារ ដើម្បីយកទៅសាងសង់
សាលាឆទាន ជាសម្បត្តិសាធារណៈវិញ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ក្រុមអាជ្ញាធរនិងក្រុមឈ្មួញ បានមកបញ្ចុះបញ្ចូល ឱ្យប្រជាពលរដ្ឋ ដែល
បានផ្តិតមេដៃ ដាក់ពាក្យបណ្តឹងតវ៉ា សុំឱ្យបញ្ឈប់ការរំលោភយកដី តំបន់ជីវចម្រុះស្មាច់នោះ ឱ្យយល់ព្រម​ទទួលយកលុយ ចំនួន១៥០០ដុល្លារ ដើម្បីយកទៅសាងសង់ ជាសាលាឆទានមួយ សម្រាប់ប្រើប្រាស់ជាសា
ធារណៈ ក្នុងភូមិ។

ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា គេមិនគ្រាន់តែបញ្ចុះបញ្ចូល ឱ្យទទួលយកលុយនោះទេ ប៉ុន្តែក្រុមអាជ្ញាធរ
និងក្រុមឈ្មួញ ថែមទាំងបានគំរាម ពួកគាត់ទៀតផង ថាបើមិនព្រមទទួលយកលុយនោះទេពួកគាត់ ( អ្នកតវ៉ា ) នឹងប្រឈមការចាប់ខ្លួនមិនខាន។

មន្ត្រីស្រុកស្រែអំបិលម្នាក់បានអះអាងថា បញ្ហាដីជាង១០០ហិកតា នៅតំបន់ជីវចម្រុះស្មាច់ រហូតមកដល់ពេល
នេះខាងឃុំ ក៏ដូចស្រុកមិនទាន់បាន ចុះហត្ថលេខាយល់ព្រម ក្នុងការផ្ទេរផ្ទូរនៅឡើយទេ ព្រោះប្រជាពលរដ្ឋ
បាននិងកំពុងតវ៉ា ដោយសារតែដីនេះ ជាដីបម្រុង ឬដីរក្សាការពាររបស់រដ្ឋ មិនអាចប៉ះពាល់ បានឡើយ។

មានមនុស្សមួយក្រុម ព្យាយាមរត់ការ ឱ្យខាងឃុំនិងស្រុក ចុះហត្ថលេខា លើការផ្ទេរកម្មសិទ្ធិ លើដីជាង១០០
ហិកតានោះ ព្រោះកម្មអ្នករំលោភនិងក្រុមអ្នកទិញ បានព្រមព្រៀងគ្នារួចរាល់អស់ហើយ ហើយពត៌មានយ៉ាង
ណានោះចាំមើលបន្តិចទៀត។

គូររម្លឹកថា អាជ្ញាធរស្រុកស្រែអំបិល និងមន្ត្រីឃុំជ្រោយស្វាយ ត្រូវបានប្រជាពលរដ្ឋ ចោទប្រកាន់ថា បានឃុប
ឃិតរំលោភ យកដីជាង១០០ហិកតា ក្នុងតំបន់ព្រៃ បំរុងស្មាច់ ដែលជាតំបន់ហាមឃាត់ គ្រាដែលមន្ត្រីស្រុក
និងឃុំ បាននិងកំពុង យកគ្រឿងចក្រទៅជីក ព័ទ្ធដីព្រៃខាងលើ ដើម្បីលក់បន្តឱ្យ ពួកឈ្មួញ។

ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលជាមួយសប្តាហ៍កន្លងទៅនេះ មន្ត្រីឃុំជ្រោយស្វាយ និងមន្ត្រី ស្រុក
ស្រែអំបិល ចំនួន៧រូប គឺទី១/ ឈ្មោះយ៉ន់ ប៉ៃ សមាជិកក្រុមប្រឹក្សាឃុំជ្រោយស្វាយ ទី២/ ឈ្មោះ ឡុក ធិន ប្រ
ធានភូមិឈើនាង ទី៣/ ឈ្មោះ ណូត នត អនុប្រធានភូមិឈើនាង ទី៤/ ឈ្មោះ ឡាំ សេង មន្ត្រីយោធាស្រុក
ទី៥/ ឈ្មោះ ហៀម សារិទ្ធ បញ្ជាការរងស្រុកស្រែអំបិល ទី៦/ ឈ្មោះ ពេជ្រ ជីន ប្រជាពលរដ្ឋនិង ទី៧/ ឈ្មោះ
ប៉ាវ នីន ប្រជាពលរដ្ឋ ដោយអ្នកទាំង៧រូបនេះ បានឃុបឃិតគ្នាយកគ្រឿងចក្រ មួយគ្រឿងយកទៅជីកព័ទ្ធព្រៃ
បំរុងស្មាច់ ដែលជាព្រៃលិចទឹក និងជាកម្មសិទ្ធិសាធារណះ ស្ថិតក្នុងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែ
អំបិល ខេត្តកោះកុង ដើម្បីយកទៅលក់ ឱ្យឈ្មួញខណ ដែលដីនេះជាដី ដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល
ជារៀងរាល់ឆ្នាំនិង ជាយូរមកហើយ។

យោងតាមរបាយការណ៍ ប្រជាពលរដ្ឋ ការឃុបឃិត ជីកព័ទ្ធយកដីព្រៃបំរុងស្មាច់នេះ គឺបានរួចរាល់ហើយ
ហើយនៅតែរង់ចាំ ការផ្ទេរផ្ទូពីមន្ត្រី ខាងលើ ទៅឱ្យក្រុមឈ្មួញប៉ុណ្ណោះ ក្នុងពេលដែលលេចឮ ពត៌មានថា ដី
ជាង១០០ហិកតានេះ ត្រូវគេឃុបឃិត លក់ក្នុងតំលៃ ជិត១លានដុល្លារឯណោះ ។ ប៉ុន្តែពួកគេ កំពុងប្រឈម
និងបណ្តឹង របស់ប្រជាពលរដ្ឋ ប្រមាណ១០០គ្រួសារ ដែលពួកគាត់ តែងតែអាស្រ័យផលលើដីនេះ ដោយ
ប្តឹងជំទាស់ ទៅ​និងការរំលោភយកដី ដោយខុសច្បាប់របស់មន្ត្រីទាំង៧ រូបខាងលើ។

តាមបណ្តឹងដែលមានផ្តិតមេដៃ ប្រជាពលរដ្ឋ១០០គ្រួសារ បានបញ្ជាក់ថាពួកគាត់ បានអាស្រ័យផលខាងលើ
នេះរាប់ទសវត្សមកហើយ សំខាន់ក្នុងរដូវប្រាំង។ ដូច្នេះពួកគាត់សុំស្នើរ ទៅលោកអភិបាលស្រុក ស្រែអំបិល
ជួយទប់ស្កាត់ ការរំលោភយកដី ពីក្រុមមន្ត្រីខិលខូច ហើយរក្សាទុកដីទាំងអស់នោះ ដើម្បីប្រជាពលរដ្ឋបាន
អាស្រ័យផលបន្តទៀត។ ប៉ុន្តែប្រសិនបើលោកអភិបាលស្រុក មិនដោះស្រាយតាមសំណើរនេះទេ ពួកគាត់និង
ធ្វើការតវ៉ាប្រឆាំង ទៅនិងមន្ត្រីខិលខូច ដែលរំលោភយកដី តំបន់ព្រៃបំរុងស្មាច់នេះ។

លោក ស៊ុង ប៊ុនឈឿន អាយុ៥៤ឆ្នាំ លោកពូ ណុច ស៊ុង អាយុ៦៨ឆ្នាំ តំណាងប្រជាពលរដ្ឋប្រមាណ ១០០​គ្រួ
សារ​ បាន​បញ្ជាក់ថា​ ប្រជាពលរដ្ឋស្នើរសុំយកដីនេះ ដើម្បីទុកជាសម្បត្តិរបស់ភូមិ និងដើម្បីប្រជាពលរដ្ឋ​បាន
បន្តអាស្រ័យផល លើដីនេះទៀត ព្រោះថា ប្រជាពលរដ្ឋ ពុំមានដីឯណា ផ្សេងដើម្បីប្រកបមុខរបរ ចិញ្ចឹម
ជីវិតនោះឡើយ។

លោកបន្ថែមថា កន្លងមក ដីព្រៃនេះ ស្ថិតក្នុងការគ្រប់គ្រង របស់ផ្នែកជលផល ដូច្នេះ រាល់សកម្មភាពរបស់ប្រ
ជាពលរដ្ឋ ដែលល្មើសច្បាប់ ដូចជាចូលឆក់ត្រី ឬកាប់បំផ្លាញព្រៃឈើ ក៏ត្រូវមន្ត្រីជំនាញចាប់ខ្លួនយកមកផ្តន្ទា
ទោសដែរ ។ ប៉ុន្តែពេលនេះ ពួកមន្ត្រីខិលខូច បានឃុបឃិតគ្នា រំលោភយកទាំងដីទាំងព្រៃ យកមកធ្វើកម្មសិទ្ធិ​ហើយលក់បន្តទៅឱ្យក្រុមឈ្មួញបន្ថែមទៀត ចុះហេតុអ្វីក៏មន្ត្រីជំនាញ ធ្វើមិនដឹងមិនឮ និងចាត់វិធានការតាម
ផ្លូវ ច្បាប់។

ពាក់ព័ន្ធករណីដីធ្លីនេះកន្លងមក លោកអតីតមេឃុំជ្រោយស្វាយ ឈ្មោះ ហាយ ស៊ិន ត្រូវបានសមត្ថកិច្ចចាប់
ខ្លួន ចូលពន្ធនាគារ ហើយតុលាការគ្រោងនឹង បើកសវនាការ កាត់ទោសនាពេលខាងមុខឆាប់ៗនេះ ព្រោះតែ
អំពើ ពុករលួយ ឃុបឃិតលក់ដីលក់ធ្លីរបស់រដ្ឋ ហើយយកលុយដាក់ហោប៉ៅខ្លួនឯង។ ដូច្នេះតើពេលនេះមន្ត្រី
ទាំង ៧ រូបខាងលើ មានបានដឹងអំពីបទល្មើស របស់លោក ហាយ ស៊ិន ដែរឬទេ ឬមួយក៏មិនដឹងបានជា
គឃ្លើន ហ៊ានឃុបឃិតគ្នា ព័ទ្ធដីបំរុងរបស់រដ្ឋ យកមកធ្វើកម្មសិទ្ធិ ហើយលក់ទៅឱ្យឈ្មួញ ដោយមិនញញើត
​ច្បាប់​បន្តិចសោះដូច្នេះ ឬមន្ត្រីទាំងអស់នោះ មានខ្នងក្រាស់នៅខាងក្រោយចាំការពារ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអំពាវនាវ ឱ្យអាជ្ញាធរថ្នាក់លើ ចាត់វិធានការ ចំពោះមន្ត្រីខិលខូចទាំង ៧រូប
ខាងលើ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ឱ្យដូចជាករណី លោក អតីត មេឃុំ ជ្រោយស្វាយ ហាយ
ស៊ិន អតីតមេឃុំជ្រោយស្វាយ។/

2015-09-10_21.44.35

2015-09-10_21.45.17

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author