ភ្នំពេញ ៖ ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការជាច្រើន ដែលរស់នៅជិតទីសត្តឃាត ម្តុំខាងក្រោយស្ថានីយ
ទូរទស្សន៍ អាស៊ីអាគ្នេយ៍ បានលើកឡើងថា ទីតាំសត្តឃាតដ៏ធំ ស្ថិតក្នុងភូមិស្លែង លើងសង្កាត់ទឹកថ្លា ខណ្ឌ
សែនសុខ រាជធានីភ្នំពេញ បានរំខានដល់ការរស់នៅ របស់ពួកគាត់ ពិសេសពេលទទួលដំណេក នាទៀបភ្លឺជា
ដើម តែងឮសំឡេង ដ៏កងរំពង ពីកម្មករជ្រូក ស្រែកទ្រហ៊ោ ។ ក្រៅពីនោះពួកគាត់ បានប្រឈមទៅនឹង បញ្ហា
ប៉ះពាល់សុខភាព យ៉ាងធ្ងន់ តាមរយៈជះក្លិន ឆ្អេះ ស្អុយ ឆ្អាប រាល់ថ្ងៃ គ្រប់ដង្ហើមចេញចូល ពួកគាត់សំណូមពរ
ឱ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញ គួរតែមានវិធានការ កែប្រែ ឬឱ្យប្តូរទីតាំងចេញពីទីនេះ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ទីតាំងសត្តឃាតខាងលើនេះ គឺដំណើរការជិត២០ឆ្នាំមកហើយ ពីមុនមិនសូវមាន
ប្រជាពលរដ្ឋរស់នៅ គាត់កាប់ជ្រូក ចោលលាមកជ្រូក រួមទាំងទឹកហូរស្អុយ ការប៉ះពាល់ដល់ប្រជាពលរដ្ឋមាន
ចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែរយៈពេលជិត១០ឆ្នាំនេះ ស្របពេលរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស
កម្ពុជា បាននិងកំពុងរីកចម្រើន អភិវឌ្ឍន៍ ប្រជាពលរដ្ឋ រួមទាំងសំណង់ ដ៏ច្រើនស្អេកស្កះ បានអភិវឌ្ឍន៍ នៅទី
នោះ ហើយការធ្វើអាជីវកម្ម សត្តឃាតនៅទីនោះ ពិតជាបានបង្កផលប៉ះពាល់ បញ្ហាបរិស្ថាននិងសុខភាព ដល់
ប្រជាពលរដ្ឋយ៉ាងខ្លាំង។
លោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាបានប្រាប់ តាមទូរស័ព្ទយ៉ាងដូច្នេះថា «ខ្ញុំទទួលស្គាល់ពិតណាស់ថា ទី
តាំង សត្តឃាតនេះ មិនត្រូវឱ្យធ្វើអាជីវកម្ម នៅទីនោះទេ ខ្ញុំតែងតែទទួលបានដំណឹង ពីការមិនពេញចិត្តរបស
ប្រជាពលរដ្ឋរបស់ខ្ញុំ ហើយមានបណ្តឹងជាច្រើន ប្រឆាំងការធ្វើអាជីវកម្មនេះ» ។
លោកចៅសង្កាត់បន្តថា ពេលមានបណ្តឹង ទាំងអាជ្ញាធរសង្កាត់ ទាំងខាងបរិស្ថានខណ្ឌ មន្ទីរបានចុះមកណែ
នាំ ឱ្យម្ចាស់ទីតាំង ត្រូវអនុវត្តតាមការណែនាំ របស់ជំនាញ។
លោក លី សាវេត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានប្រាប់ថា រឿងបញ្ហាសត្តឃាតមិនសមទាល់
តែសោះ ដែលមកធ្វើ នៅចំកណ្តាលភូមិ ប្រជាពលរដ្ឋ និងកណ្តាលក្រុង ព្រោះនៅទីនោះមានប្រជាពលរដ្ឋរស់
នៅច្រើន ពិតណាស់ថាប៉ះពាល់ ដល់សុខភាពរបស់គាត់។
លោកបន្តថា ដើម្បីសុខភាពរបស់ពលរដ្ឋ ក្នុងនាមអាជ្ញាធរ លោកនឹងធ្វើការរឿងនេះ ឬត្រូវចុះទៅមើលដោយ
ផ្ទាល់ នៅថ្ងៃចន្ទខាងមុខ បើប្រជាពលរដ្ឋ គាត់រងគ្រោះដោយសារ ការបំពុលបរិស្ថាននេះ។
លោកអភិបាល បានមានប្រសាសន៍ថា តាមពិតទីសត្តឃាតខាងលើនេះ បើទៅធ្វើអាជីវកម្មនៅក្នុងទឹកដី
សង្កាត់ឃ្មួញនោះ ប្រហែលជាមិនប៉ះពាល់ បញ្ហាបរិស្ថាន លើប្រជាពលរដ្ឋ ឬអ្នកភូមិជាច្រើននាក់រស់នៅទេ។
កន្លងទៅ គេទទួលស្គាល់ថា ទីតាំងសត្តឃាតខាងលើ តែងតែប្រមូលទិញជ្រូក គ្រប់ទីកន្លែង ហើយគេសង្ស័យ
ថា ជំនាញពេទ្យសត្វ ពិតជាបង្ហាញ ពីភាពធូរលុង ខ្វះការទទួលខុសត្រូវ លើការពិនិត្យបញ្ហាសុខភាពសត្វ
មានទាំងជ្រូកឈឺ ជ្រូកក្រហម នាំចូលពីបរទេស ក្នុងនោះគេក៏ព្រួយបារម្ភយ៉ាងខ្លាំង ពីជំងឺប៉ះពាល់ដល់បញ្ហា
ស្ត្រី ដូចជាជំងឺមហារីកស្បូននេះជាដើម។
ក្រៅពីនោះ ទីសត្តឃាត ក៏តែងតែប្រមូលទិញ ជ្រូករបស់អ្នកស្រុកនៅជិតៗនោះ ក៏ដូចជាកាប់ជ្រូកមានជំងឺ និង
បង្កការរំខាន ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់។ ជំនាញពេទ្យសត្វ ទាំងខាងក្រុង ក៏ដូចខាងនាយក
ដ្ឋាន បសុព្យាបាល របស់លោក កៅ សុផល អាចនឹងដឹងចំពោះទីតាំងខាងលើនេះច្បាស់ណាស់ ប៉ុន្តែអាចពាក់
ព័ន្ធក្នុងប្រយោជន៍ណាមួយ ទើបបើកភ្លើងខៀវ ឱ្យទីតាំងខាងលើនេះ ប្រមូលទិញជ្រូក មានជំងឺ និងជ្រូកក្រ
ហម ក៏ដូចជាផ្តល់ឱកាស ឱ្យម្ចាស់ទីតាំង បង្កើតទីសត្តឃាត ចំកណ្តាលភូមិ កណ្តាលក្រុងមិនគិត ទាល់តែ
សោះ ចំពោះការរស់នៅ និងសុខភាពប្រជាពលរដ្ឋ តាមរយៈការជះក្លិន ឆ្អេះ ឆ្អាប ស្អុយ និងសំឡេងថ្លង់ ដ៏កង
រំពងនោះ៕