ដោយ សហការី
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៊ន សំអាត
ស្នងការរង និងមានការឯកភាព ពីព្រះរាជអាជ្ញារង លោក សៀង សុខ នៅវេលាម៉ោង ៨នឹង៤០នាទី យប់ថ្ងៃ
ទី១៣ ខែកញ្ញា ឆ្នាំ២០១៥នេះ បាន ចុះទៅ បង្ក្រាបករណីចែកចាយ និងប្រមូលផ្តុំគ្នា ជក់ថ្នាំញៀន នៅផ្ទះសំ
ណាក់ ( ឋាឡាលី ) ទល់មុខវត្តទួលទំពូង តាមផ្លូវលេខ១៤៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធាន
នីភ្នំពេញ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងការចុះបង្ក្រាបទីតាំងខាលើ កម្លាំងសមត្ថកិច្ច បានធ្វើការចូលឆែក
ឆេរ ជាច្រើនបន្ទប់ នៃផ្ទះសំណាក់ ( ឋាឡាលី ) ហើយប្រទះឃើញ មានការជក់ នឹងប្រើប្រាស់ យ៉ាងអនាធិប
តេយ្យ ក្នុងនោះសមត្ថកិច្ចប្រមូលវត្ថុតាង ថ្នាំញៀនបាន១៤កញ្ចប់ធំ ព្រមទាំងដកហូតឧបករណ៍ ប្រើប្រាស់
គ្រឿនបានជាច្រើនផងដែរ នឹងឃាត់ខ្លួន មនុស្សប្រុស ស្រី ១៣នាក់ ស្រី៥នាក់ ក្នុងនោះមានមេការម្នាក់ផងដែ។
ក្រោយការបង្ក្រាប សមត្ថកិច្ចបាននាំយកវត្ថុតាង នឹងជនសង្ស័យទាំង១៣នាក់ ទៅធ្វើការសាកសួរបន្ត នៅការិ
យាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនិតិវិធី ហើយផ្ទះសំណាក់ ( ឋាឡាលី ) ដែលជាទីកន្លែងផ្ដល់
ឲ្យជនសង្ស័យ ស្នាក់នៅ ប្រើប្រាស់នឹងចែកចាយគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឲ្យបិទទ្វារមួយរយ: ឬអាច
ឈានដល់ការបិទចោតែម្ដង។/