ដោយ : សហការី
ភ្នំពេញ ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានចុះប្រតិបត្តិការបង្ក្រាប មុខសញ្ញាចែកចាយ
នឹងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នឹងបានឃាត់ខ្លួន មនុស្សប្រុសស្រីចំនួន៧នាក់ ក្នុងនោះស្រីម្នាក់ផង
ដែរ កាលពីវេលាម៉ោង៦ នឹង៤០នាទីព្រលប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិកនៅផ្ទះលេខ៥៧ ផ្លូវ២៤៧
ក្រុមទី២៧ ស្ថិតនៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ហ៊ុន សុធី អធិការនគរបាល ខណ្ឌទួលគោក បានឲ្យដឹងថា ប្រតិបត្តការណ៌ ដោយមន្ត្រីនគរបាលយុត្ត
ធម៍ និងធ្វើការក្រោមការត្រួតពិនិត្យ ដោយលោក ហោ លីណា ព្រះរាជ្ញារង អមសាលាដំបូង រាជធានីភ្នុំពេញ
ហើយក្នុងប្រតិបត្តិការនោះ ខាងកម្លាំង នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនមនុស្សចំនួន៧នាក់មានស្រី
ម្នាក់ផងដែរ ហើយកម្លាំងបានឆែកឆេរ រកឃើញថ្នាំញឿន នឹងដកហូតបាន ថ្នាំញៀនចំនួន៨កញ្ចប់ ក្នុងនោះ
ធំ៤កញ្ចប់ នឹងតូច៤កញ្ចប់ សំភារ:សម្រាប់ប្រើប្រាស់ក្នុងការជក់ថ្នាំ នឹង ថង់សម្រាប់ច្រក់ចែកចាយមួយ
ចំនួនផងដែរ។
លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីកម្លាំងសមត្ថកិច្ច ឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន នឹងឃាត់ខ្លួនជន
សង្ស័យទាំង៧នាក់ ត្រូវបានបញ្ជួនមកកាន់ អធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីសួរនាំបន្ថែម និង
បញ្ជួន ទៅកានតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់។/