ដោយ: រស់ សុភា
មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០១៥ ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាល នៃគណអភិបាល
ខេត្តមណ្ឌលគិរី បាននាំយកអំណោយ និងថវិកាមួយចំនួន ទៅចែកជូនដល់ដៃប្រជាពលរដ្ឋ ចំនួន ៥០៤គ្រួ
សារនៅក្នងស្រុកអូររាំង ក្នុងឱកាសពិធី ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា
នៅវត្តមង្គលគិរីព្រឹក្សារាម ( ហៅវត្តអូររាំង ) ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង
ខេត្តមណ្ឌលគិរី ។
ក្នុងនោះផងដែរ លោក ខឹម ចាន់ផល ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងនិសម្បទា បានមានប្រសាសន៍
ថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង មានមនុស្សចាស់ចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ ប្រហែល១លាននាក់
បើតាមការព្យាករណ៍ចំនួននេះ នឹងកើនឡើងដល់ទៅ១,៥លាននាក់ នៅក្នុងឆ្នាំ២០២៥ មនុស្សចាស់ភាគច្រើន
រស់នៅតាមតំបន់ជនបទ ដែលជាទីកន្លែង មិនសូវមាន ជីវភាពធូរធារ ខ្វះការយល់ដឹង ផ្នែកអនាម័យ និងសុខ
ភាពផងដែរ ។
នៅក្នុងឱកាសនោះ ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ផងដែរថា វិស័យ
សុខុមាលភាព សម្រាប់មនុស្សចាស់ រាជរដ្ឋភិបាលកម្ពុជា បានដាក់ចេញលិខិត បទដ្ឋានគតិយុត្តិជាច្រើន ក្នង
ការរៀបចំ គោលនយោបាយជាតិ ដើម្បីមនុស្សចាស់ អោយស្របតាម គោលការណ៍ អង្គការសហប្រជាជាតិ
ដោយកំណត់យក ថ្ងៃទី១តុលា ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងរាជធានីខេត្ត ក្រោមប្រធានបទសម្រាប់
ឆ្នាំ២០១៥ គឺ សមាគមន៍មនុស្សចាស់ បង្កើនសាមគ្គី ដើម្បីអភិវឌ្ឍសហគមន៍ និងមនុស្សចាស់ ។
បន្ទាប់មក ឯកឧត្តម ក៏បានក្រើនរំលិក ដល់អាជ្ញាធរគ្រប់លំដាប់ សហគមន៍ជាតិ អន្តរជាតិ និងបង្អូនប្រជា
ពលរដ្ឋ សូមងៀក និងផ្តោតបង្កើន ការយកចិត្តទុកដាក់ អោយកាន់តែខ្លាំងក្លា ចំពោះការងារសុខុមាលភាព
មនុស្សចាស់ ដោយខំស្វះស្វែង ក្នុងការផ្តួចផ្តើម និងអនុវត្តគម្រោង ដើម្បីលើកកម្ពស់ សុខុមាលភាពដល់
មនុស្សចាស់ផងដែរ ។
ចប់កម្មពិធី ឯឧត្តមអភិបាលខេត្ត បានប្រកាសចែកអំណោយ ដល់ប្រជាពលរដ្ឋ ទាំង៥០៤គ្រួសារ ក្នុងនោះ
មួយគ្រួសារ ទទួលបានអង្ករ១០គីឡូ មី១កេះ ប៊ីចេង១កញ្ចប់ ប្រេងឆា១ដប ស្ករស១កញ្ចប់ អំបិល២២គីឡូ
ទឹកត្រី៥ដប ថវិកា២ម៉ឺនរៀល និងប្រគេនដល់វត្ត២ផងដែរ ក្នុងស្រុកអូររាំង ក្នុងមួយវត្តទទួលបាន អង្ករ៥០
គីឡូ មី១កេះ ស្ករស៥គីឡូ ទឹកដោះគោ១០កំប៉ុង តែ១គីឡូ កាហ្វេ១កញ្ចប់ និងបច្ច័យ ២០ម៉ឺនរៀល ។