ឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជួបសំណេះ សំណាល ជាមួយអតីតយុទ្ធជនទាំង៣ស្រុក គឺស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ស្រុកល្វាឯម

ដោយ: កម្ពុជា ជោគជ័យ CSN

ខេត្តកណ្ដាល ៖ នាព្រិកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ នៅស្នាក់ការគណបក្សប្រជាជន ស្រុកខ្សាច់កណ្ដាល
បានធ្វើពិធីសំណេះ សំណាល ជាមួយអតីតយុទ្ធជន ៣ស្រុក គឺស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល នឹងស្រុក
ល្វាឯម សរុបជាង៨រយនាក់ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម ជាអគ្គលេខាធិការ
សមាគម អតីតយុទ្ធជនកម្ពុជា។

ក្នុងនោះឯកឧត្តម ម៉ៅ ភារុណ អភិបាលខេត្តកណ្ដាល បានឡើងអានរបាយការណ៍ ពីសមិទ្ធផល​នានាក្នុង
ខេត្តកណ្ដាល នឹងសំណេះ សំណាល សួរសុខទុកដល់បងប្អូងអតីតយុទ្ធជនចូលរួមនោះផងដែល។

ក្នុងពិធី ឯឧត្តម ឧត្តមសេនយ៍ គន់ គីម អគ្គលេខាធិការ អតីតយុទ្ធជន បាននាំយកការសួរសុខទុក សម្តេច
អគ្គមហាសេនាបតី ហ៊ុន សែន មកសួរសុខទុកដល់បងប្អូន ដែជាជនពិការ ជនបាត់បង់សមតភាពពលកម្ម
ជនពាក់លី នឹងនចូលនិវត្តជនទាំងអស់ ផងដែរ។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ ​គន់ គីម បានមានប្រ
សាសន៍ឲ្យដឹងថា សូមបងប្អូនអតីតយុទ្ធជនទាំងអស់ កំអស់សង្ឃឹមទៀត ពេលនេះយើងមានសមាគម ដោយ
មានសម្ដេច ហ៊ុន សែន ជាប្រធាន សមាគមហើយ យើងលែងពិបាកទៀតហើយ ព្រោះយើងមានប្រធានរបស់
យើង ត្រូវតែស្ដាប់ប្រធានយើង សម្ដេចមិនដែលគិតថា បោះបង់ចោលបងប្អូននោះទេ ទោះពេលបន្លងមក បង
ប្អូនមានការលំបាកបន្តិចពិតមែន តែឥឡូវនេះលែងពិបាកហើយ ប្រាក់ខែបើកនៅធានាគាអេស៊ីលីដា ។

ឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ឲ្យដឹងទៀតថា ការជួបជាមួយបងប្អូនអតីតយុទ្ធជន នៅពេល
នេះ មិនមែនជួបតែបីស្រុកនេះទេ ឯកឧត្តមនឹងបន្តជួប បងប្អូនអតីតយុទ្ធជនយើងបន្តៗ គ្រប់ស្រុកគ្រប់ខេត្ត
ទាំងអស់ ។ មុនបញចប់ ឯកឧត្តម ឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់បងប្អូនអតីតយុទ្ធ
ជននឹងជួនថវិកា ដល់អតីតយុទ្ធជននឹងជនចូលនិវត្តជន ទាំងជាង ប្រាំបីរយនាក់ ក្នុងមួយនាក់ៗ ទទួលបាន
ថវិកានំនួន ១០.០០០០៛ ( ដប់ម៉ឺនរៀល )ផងដែរ។

20151008_082141

20151008_073856

2015-10-08_13.31.28

20151008_101215

20151008_101307

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author