រថយន្តដឹកឈើបើកលឿនដូចហោះ ទំនងមានអ្នកដេញពីក្រោយ មកបុកស្ត្រីជិះម៉ូតូរងរបួសធ្ងន់

ដោយ: រស់ សុភា

ខេត្តមណ្ឌលគីរី ៖ រថយន្តដឹកឈើ ១គ្រឿង បើកលឿនដូចហោះ បុកម៉ូតូពេញទំហឹង បណ្តាអោយស្ត្រីម្នាក់ រង
របួសធ្ងន់ កាលពីវេលាម៉ោង៧នឹង១៥នាទីព្រឹក ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចភូមិអូរអាម ឃុំស្រែ
ខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឆេង រ៉ាត់ ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអាម ឃុំ
ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ប្រភពបានឲ្យដឹងថា ស្រីរងគ្រោះខាងលើ មុនពេលកើតហេតុ បាន
ជិះម៉ូតូទៅផ្សារទិញម្ហូប មកដល់ចំណុចកើតហេតុ មានរថយន្តកញ្ចាស់ គ្មានស្លាកលេខ ដឹកឈើ ១គ្រឿងបើក
លឿនដូចហោះ ទំនងមានសម្ត្តកិច្ចដេញពីក្រោយ មកបុកម៉ូតូស្ត្រីរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួស
ធ្ងន់តែម្ដង ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពុងចាម ចំណែក
អ្នកបើករថយន្តបង្កគេចខ្លួនបាត់ស្រមោលសូន្យ​ តែគេស្គាល់ថា អ្នកបើករថយន្តបង្កមាន ឈ្មោះ មោគ។

គួបញ្ជាក់ផងដែលថា ក្នុងឱកាសរដូវភ្ជុំបិណ្ឌនេះ គេសង្កេតឃើញ រថយន្ដដឹកឈើយ៉ាងគគ្រឹក គគ្រេង ទាំង
យប់ ទាំងថ្ងៃ ដោយពុំមានការទប់ស្កាត់ពីមន្ទ្រី អភិរក្សជីវៈចម្រុះសីមានោះឡើយ បើតាមសេចក្ដីរាយការណ៍
ពីប្រជាពលរដ្ឋ បានប្រាបឲ្យដឹងថា ក្នុងរយះពេល១០ថ្ងៃនេះ គេសង្កេតឃើញនៅចំណុចតំបន់អភិរក្សជីវៈចម្រុះ
សីមា មានភាពអនាធិបតេយ្យ ដោយគេឃើញរថយន្ដដឹកឈើ គ្របប្រភេទឆ្លងកាត់ នៅតំបន់អភិរក្សជីវៈចម្រុះ
សីមា មានរថយន្ដ ធនរ៉ា ឡង់គ្រីស័រ កាមរីស្វិត តាមរីហើយ នឹងរថយន្ដសាំងយ៉ុង ធ្វើការដឹកជញ្ជូនឈើ ចេញ
ពីតំបន់អភិរក្ស យ៉ាងអនាធិបតេយ្យ ដោយពុំមានកាទប់ស្កាត់ ពីរមន្ត្រីជុំនាញឡើយ។ ត្រូវបានប្រជាពលរដ្ឋ
នឹងមន្ត្រីរាជការមួយចំនួនបានរិះគន់ថា ឈ្មួញសម្រុកដឹងជញ្ជូនឈើទាំងយប់ទាំងថ្ងៃ បានបើបនេះ មកពីមាន
កាបើកភ្លើងខៀវពីរមន្ត្រី ទាំងនោះ៕

IMG-20151009-WA0001

IMG-20151009-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author