ដោយ: រស់ សុភា
ខេត្តមណ្ឌលគីរី ៖ រថយន្ដក្រុងរបស់ជនជាតិវៀតណាម ប្រភេទ៤៥កៅអី មួយគ្រឿងលួចលាក់បង្កប់ឈើប្រ
ណិត នឹងឈើពក លោតឆត័បំរ៉ុងឆ្លងដែន ត្រូវបានប៉ូលិសសេដ្ឋកិច្ចខេត្ត នឹងប៉ូលិសសេដ្ឋកិច្ចក្រសួង ដោយ
មានការដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឃាត់បាន ភ្លាមៗកាលពីថ្ងៃទី០៨
ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៩ នឹង៥៥នាទីព្រឹក ស្ថិតនៅតាមបណ្ដោយផ្លូវ ចូលទៅច្រកប៉ាឡាខេ ក្នុងភូមិ
អូស្ពាន សង្កាត់ស្ពានមានជ័យ កែងនឹងបេនឡានថ្មី ខេត្តមណ្ឌលគិរី។
មន្ត្រីប៉ូលិសសេដ្ឋកិច្ចបានឲ្យដឹងថា ក្រោយពីទទូលបានព័ត៌មាន ថាមានរថយន្ដក្រុងរបស់ជនជាតិវៀតណាម
បានលួចបង្កប់ដឹកឈើជាច្រើនជើងមកហើយនោះ ដូច្នេះកំលាំងជំនាញ ក៏ធ្វើកាឃាត់ នឹងសុំយោបល់ពីរព្រះ
រាជ្ញាចាប់ឃាត់រថយន្ថខាងលើនោះ ភ្លាមៗនោះផងដែរ លោក សូ សុវិទ្យា ព្រះរាជ្ញាក៏បានបញ្ជាផ្ទាល់ទៅកំលាំង
ប៉ូលិស ឲ្យនាំយករថយន្ដខាងលើ ទៅស្នងការដ្ឋាន នគបាលខេត្តដើម្បីធ្វើការត្រួតពិនិត្យ។
លោក សូ សុវិទ្យា បានមានប្រសាសន៏ថា ដោយនៅតាមដងផ្លូវ មានសភាពចង្អៀត ទើបលោកបញ្ជាឲ្យនាំមក
ស្នងការដ្ឋាន ងាយស្រូលក្នុងកាត្រួតពិនិត្យមើល ក្រោយពីរការត្រួតពិនិត្យ រកឃើញឈើប្រភេទ នាងនួន ធ្នង់
ឈើពកមួយចនួន ដែលមេឈ្មួញ មានវីធីសាស្ត្រ ដ៏ជំនាញ ចេះកែឆ្នៃដាក់លាក់ក្រោមកៅអីរ។
លោកបន្តឲ្យដឹងទៀតថា រថយ្ថក្រុងនេះគ្មាននាក់ជិះនោះទេ មានតែតៃកុងនឹងព្រូរតែមួយនាក់ប៉ុណ្ដោះ។
បើតាមប្រពភព័ត៌មាន បានឲ្យដឹងថា រថយន្ដក្រុងខាងលើនេះ បានធ្វើចរាចរណ៏ជារៀងរាល់ថ្ងៃ ចេញចូលតាម
ច្រកទ្វាធ្វេភាគីដាក់ដាំ ដោយមានច្បាប់ទំលាប់ត្រឹមត្រូវ ក្នុងកាចេញចូលឆ្លងដែន។
ក្រោយធ្វើការត្រួតពិនិត្យ រថយន្ដខាងលើលួចបង្កប់ឈើ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យទៅជំនាញខណ្ឌរដ្ឋបាល
ព្រៃឈើអូសមករក្សាទុក ចំណែកលោក យូ សុធា មេប៉ុស្តិ៍ធ្វេភាគីដាក់ដាំ អ្នកយកព័ត៌មានយើង មិនអាចសុំការ
បំភ្លឺណាមួយបានទេ ដោយទូរស័ព្ទចូលជាច្រើនដង គ្មាននាក់លើកទូរស័ព្ទ ៕