ដោយ: លោករស់ សុភា
មណ្ឌលគិរី ៖ មន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី ព្រទាំងគណសង្ឃខេត្ត នឹងមានការចូលរួម ពីសំណាក់
ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ នឹងសិក្សា
នុសិស្សសរុបប្រមាណ ជាង ១០០០នាក់ បានមកជួបជុំគ្នា នៅរង្វង់មូលគោព្រៃ ស្ថិតក្នុងក្រុង សែនមនោរម្យ
ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ដើម្បីចូលរួមក្នុង ពិធីគោរពព្រះវិញ្ញាណក្ខន្ត ព្រះបរមនរ
រតនកោដ្ឋ គម្រប់ខួប៣ឆ្នាំ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាក្សត្រ ព្រះវររាជបិតា ឯក
រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ។
ស្ថិតក្នុងបរិយាកាសដ៏មហាក្រៀមក្រំនេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ
ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ឋ ពិធីគោរពព្រះវិ
ញ្ញាណក្ខន្ត ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតា ឯករាជ្យបូរណ
ភាពទឹកដី នឹងឯកភាពជាតិខ្មែរ ព្រះមនររតនកោដ្ឋ គម្រប់ខួប៣ឆ្នាំ ដែលព្រះអង្គ បានយាងចូលព្រះទីវង្គត
កាលពីអំឡុងខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។
ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រវររាជបិតា ឯករាជ្យបូរណ ភាពទឹកដី នឹង
ឯកភាពជាតិខ្មែរ ព្រះអង្គបានប្រសូត្រនៅថ្ងៃអង្គារ ១១កើត ខែកក្កិត ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃ
ទី៣១ តុលា ១៩២២។
ព្រះអង្គបានយាង ទីវង្គតនៅថ្ងៃច័ន្ទ ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័កព.ស២៥៥៦ ត្រូវនឹងថ្ងៃទី១៥
តុលា ២០១២ វេលាម៉ោង១នឹង២០នាទី រំលងអាធ្រាត ក្នុងព្រះ ជន្មាយុ ៩០ព្រះវស្សានៅទីក្រុងប៉េកាំង
នៃសាធាណៈរដ្ឋប្រជាមានិតចិន នឹងបានទទួលនូវព្រះបរមបច្ឆា មរណនាមព្រះបរមរតនកោដ្ឋ។
ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ត គេសង្កេតឃើញថា ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូ
ទាំងខេត្ត បានធ្វើការរាប់បាត់ ប្រគេនចង្ហាន់ រួមទាំងភេសជ្ជៈដល់ព្រះសង្ស ចំនួន១៥អង្គផងដែរ៕