ដោយ: សរ សារឿន
ខេត្តប៉ៃលិន ៖ ស្ត្រីវ័យចំណាស់ម្នាក់ ដោយខ្លួនក្រថើមទាំងស្រវឹងស្រារផងនោះ បានចុះរាវគ្រំនៅក្នុងទឹកស្ទឹង
ត្រង់ដល់ទឹកជ្រៅ ផុតជើងដៃ បណ្ដាលឲ្យលង់ស្លាប់តែម្ដង ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
១២នឹង៣០នាទីថ្ងៃត្រង ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចស្ទឹងត្រង ក្នុងភូមិដីសរ ឃុំស្ទឹងត្រង ស្រុក
សាលាក្រៅ ខេត្តប៉ៃលិន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សឿន ស៊ីនួន អាយុ៤៥ឆ្នាំ មុខរបរកម្មករ
ស្រុកកំណើរ ស្រុកសំឡូត ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃ
លិន ស្ត្រីរងគ្រោះទើបមករស់ នៅក្នុងភូមិឃុំកើតហេតុនេះ បានតែមួយរយ:ពេលប៉ុណ្ណោះ។
បើតាមអ្នកភូមិ បានប្រាប់ទៅសមត្តកិច្ចមូលដ្ឋានថា នៅមុនកើតហេតុ គេឃើញស្ត្រីរងរគ្រោះ ដែលបានលង់
ទឹកស្លាប់ខាងលើនោះ កំពង់តែផឹកស្រារ ពេលស្រវឹងស្រឿងៗ ក៍ដើរទៅស្ទឹងដើម្បីចុះទៅរាវគ្រំ បន្ទាប់មក
ស្រាប់តែឮក្មេងៗមកប្រាប់ក្រុមគ្រួសារ និងអ្នកភូមិថា មីង ស៊ីនួន គាត់ចុះរាវគ្រំ ក្នុងស្ទឹងត្រង់ លង់ទឹកស្ទឹងក៍
មានការភ្ញាក់ផ្អើលអស់អ្នកភូមិទាំងប្រុសស្រី នាំគ្នាចុះរាវរក ក៍ប្រទះឃើញស្រងឡើងមកគោក តែបានស្លាប់
បាត់ទៅហើយ។
ក្រោយពីសមត្ថកិច្ច ត្រួតពិនិត្យ សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះបានស្លាប់ ដោយសាលុងទឹកពិតមែន
ដោយក្នុងសភាពស្រវិង ព្រោះសពនៅធំក្លិនស្រារនៅឡើយ បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវសមត្តកិច្ចប្រគល់
ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។/