ពិធីខួបកំណើត ឱក សុគន្ធកញ្ញា ប្រព្រឹត្តទៅយ៉ាងសាមញ្ញ ប៉ុន្តែពោរពេញទៅដោយ ភាពសប្បាយរីករាយ

ភ្នំពេញ៖ ជាទូទៅ នៅក្នុងរង្វង់សិល្បៈ គេតែងតែសង្កេតតារាចម្រៀង ក៏ដូចជាតារាសម្តែង និងអ្នកសិល្បៈ ដែលមានឈ្មោះបោះសម្លេង និងទទួលបានការគាំទ្រច្រើននោះ រមែងតែងតែប្រារព្ធពិធីខួបកំណើត របស់ខ្លួន យ៉ាងអាធឹកអាធ័ម ដើម្បីសំញ៉ែងដាក់គ្នា ដូចជាការបោះធៀប ធ្វើតុពិសាភោជនីយអាហារ នៅឯគេហដ្ឋាន រឺនៅឯភោជនីយដ្ឋាននានា ជាដើម។

ចម្លែងអ្វី តារាចម្រៀងកំពូលប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដែលជ្រកក្រោមដំបូលផលិតកម្ម រស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បែរជាដាក់ខ្លួន ដោយប្រារព្ធពិធីខួបកំណើត របស់ខ្លួន នាម្សិលមិញនេះ ជាមួយអ្នកគាំទ្រ ទៅវិញ ប៉ុន្តែមើលទៅពិតជាសប្បាយរីករាយ បើទោះជាមើលទៅសាមញ្ញ ក៏ពិតមែន។

ក្នុងនោះដែរ កញ្ញា ក៏បានបង្ហោះរូបភាព ការជប់លៀងខួបកំណើតនេះ ជាច្រើនសន្លឹកទៅក្នុង ហ្វេសប៊ុក ខណៈមានអ្នកលេងជាច្រើន បានចូលរួម Comment ជាសារជូនពរ ជាហូរហែរ ផងដែរ៕

10676375_10152271209725124_6798012436535734492_n 10696430_10152271209840124_124016771823570988_n 15134549bd87fec6482e189137793 15142539db50f26be353b3b143255 151345490bd4093e8df686d13812

រូបភាពពី៖ ហ្វេសប៊ុក

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author