ស្ត្រីវ័យចំណាស់បើកម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ មួយគ្រឿងទៀតបើកលឿនមកបុករបួសធ្ងន់

ខេត្តកណ្ដាល ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនឹងម៉ូតូបុកគ្នា បណ្ដាលឲ្យស្ត្រីវ័យចំណាស់ម្នាក់រងរបួស
ធ្នន់ធ្ងរ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥នឹង៥០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥នៅតាម
បណ្ដោយផ្លូវជាតិលេខ៦ ខាងជើងផ្សារព្រែកអញ្ចាញ ជិតផ្លូវឆ្លងកាត់ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចាញ
ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូសង់កូរ៉េ ពណ៍ក្រហម
ពាក់ស្លាកលេខ ខ. 55 27 ស.រ 1 បើកបរដោយស្ត្រីវ័យចំណាស់ម្នាក់ ក្នុងទិសដៅបញ្ច្រះពីត្បូងទៅជើង មាន
ឌុបឥវ៉ាន់ដូចជាសាច់ នឹងបន្លែ មកដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ស្របពេលនោះម៉ូតូវេវអេះមួយគ្រឿង
ពណ៍ខ្មៅ ពាក់ស្លាកលេខ ក្រចេះ 1A.70 61បើកបរដោយក្មេងប្រុសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង មកបុក
ចំពាក់កណ្ដាលម៉ូតូស្ត្រីរងគ្រោះតែម្ដង។

ហេតុការណ៍ខាងលើនេះសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សុវណ្ណារី មានទីលំនៅនៅភ្នំពេញ
មកធ្វើការនៅសាវឺនអេនជី រីឯអ្នកបើកបរម៉ូតូម៉ាក់វេវអេះ មានឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ២៣ឆ្នាំ រស់
នៅភ្នំពេញ របួសស្រាល។ ក្រោយសមត្ថកិច្ចធ្វើការវាស់វែង ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅ
សង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចដឹកយកទៅរក្សាទុក នៅអធិការដ្ឋាន
នគរបាលស្រុកមុខកំពូល រងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់នៅពេលក្រោយ។

គួរបញ្ជាក់ផងដែលថា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែល មតិប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការ
បានលើកឡើងមានការមិនពេញចិត្ត នឹងការធ្លូវជាតិលេខ៦នេះ ដោយធ្វើសួនកណ្ដាល មិនទុកចន្លោះឆ្លង
កាត់ឲ្យបានជិតៗគ្នាបន្តិច ដោយទុកចន្លោះឆ្លងកាត់ឆ្ងាយពីគ្នារាប់គីឡូដី ពីគ្នានិមួយៗ ធ្វើឲ្យអ្នកធ្វើដំណើរ
ធុញទ្រាន់ក្នុងការគោរពចរាចេណ៍ បើកបរបញ្ច្រះនឹងឆ្លងកាត់តាមតែអំពើចិត្ត នាំឲ្យបង្កការគ្រោះថ្នាក កាន់
តែខ្លាំងឡើង ដោយសាតែចិនធ្វើទៅតាមតែស្តងដាប្រទេសរបស់គេ មិនបានគិតនៅការលំបាកនឹងការគ្រោះ
ថ្នាក់ចរាចរណ៍នៅកម្ពុជានោះឡើយ។/

20151020_173251

20151020_173348

20151020_173316

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author