ឯឧត្តម ស្វាយ សំអៀង អភិបាលរងខេត្តនឹងជាប្រធានគណ: កម្មាធិការសមាគមន៍មន្ត្រីរាជការស៊ីវិលខេត្តមណ្ឌលគិរី បាននាំយកថវិការទៅជូនដល់ក្រុមគ្រួសារនៃសព

ដោយ: រស់ សុភា

ខេត្តមណ្ណលគិរី ៖ សមាគមន៍មន្ត្រីរាជការ ស៊ីវិល ខេត្តមណ្ឌលគិរី បាននាំយកថវិកា ចំនួន ៦លានរៀល ប្រគល់
ជូនដល់គ្រួសារសព និងសមាជិកមន្ត្រីសកម្មមណ្ឌលគិរី គ្រួសារសព ឯកឧត្តម ញ៉ា រ៉ាងចាន់ អតីតប្រធានក្រុម
ប្រឹក្សា ខេត្ត មណ្ឌលគិរី ដែលបាន ទទួល មរណភាព កាលពី ថ្ងៃទី ២ខែ សីហា ឆ្នាំ២០១៥ និងសមាជិក មន្ត្រី
សកម្ម លោកស្រី កែវ បែល តួនាទី នាយករង រដ្ឋបាល សាលាក្រុង សែនមនោរម្យដែលស្វាម៉ី របស់គាត់ បាន
ទទួល មរណភាព កាលពី ថ្ងៃទី ២២ខែ មិនា ឆ្នាំ២០១៥ ដោយ រោគាពាធ កន្លងទៅនេះ បានទទួល ប្រាក់ឧ
បត្ថម្ភ ពី គណៈ កម្មាធិការ មូលដ្ឋាន សមាគមន៍ មន្ត្រីរាជការស៊ីវិល ក្រសួង មហាផ្ទៃ ខេត្តមណ្ឌលគិរី។

ពីធីនេះប្រព្រឹត្តទៅ នៅគេហដ្ឋានភរិយា ឯកឧត្តម ញ៉ា រ៉ាងចាន់ ស្ថិតនៅក្នុងភូមិ ជ្រៃសែន ក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃ ទី២១ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាងអភិបាលរងខេត្ត
និងជាប្រធាន គណៈកម្មាធិការ មូលដ្ឋានសមាគមន៍ មន្ត្រីរាជការស៊ីវិល ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មាធិការ មូលដ្ឋានសមាគមន៍ មន្ត្រីរាជការ
ស៊ីវិល ខេត្តមណ្ឌលគិរីបាន មានប្រសាសន៍ថា ដើម្បីជួយសម្រាលបន្ទុក និងទុក្ខធុរៈ ដល់គ្រួសារសពនិងស
មាជិក មន្ត្រីសកម្ម ស្របតាមលក្ខន្តិកៈ សមាគមន៍កំណត់ គណៈកម្មាធិការ មូលដ្ឋានសមាគមន៍មន្ត្រីរាជ ការ
ស៊ីវិលខេត្តមណ្ឌលគិរី បានឧបត្ថម្ភ ថវិកាចំនួន ៤.៥០០ .០០០រៀល សម្រាប់ផ្តល់ជូនគ្រួសារសព ។

បើតាមបណ្តាំ របស់សព ឯកឧត្តម ញ៉ា រ៉ាងចាន់ ថវិកា នេះត្រូវប្រគល់អោយកូនទី១ ឈ្មោះ ចាន់ សាមុត ទី២
ឈ្មោះ ចាន់ សុគន្ធា ត្រូវជាកូនបង្កើត ដែលមានទីលំនៅភូមិ ជ្រៃសែន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ចំណែកថវិកា ចំនួន ១.៥០០.០០០រៀលប្រគល់ជូនលោក ស្រី កែ បេល ផងដែរ។

IMG-20151022-WA0004

IMG-20151022-WA0005

IMG-20151022-WA0006

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author