ដោយ ៖ សរ សារឿន
ប៉ៃលិន ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់ បានរបួសនឹងស្លាប់ ដោយសាគ្រោះថ្នាក់ចរាចរណ៍ ដោយ
រថយន្តសាំង យ៉ុង បុកពីក្រោយម៉ូតូយុវតី២នាក់ ខណ:ដែលកំពុងជិះឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៥៩
នៅចំណុចមុខសាលា បឋមសិក្សា ហ៊ុន សែន សាលាក្រៅ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង
៥នឹង៣០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលា
ក្រៅ ខេត្តប៉ៃលិន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្មេងស្រី២នាក់ បានជិះម៉ូតូ
ម៉ាកសេ១២៥ ហុងដា សេរី០៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A.04 25 ជិះឌុបគ្នាតាមផ្លូវលេខ៥៩ក្នុង
ទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បម្រុងបត់ចូលសាលាបឋមសិក្សា ហ៊ុន សែន សាលា
ក្រៅ ដើម្បីចូលរៀនអង្គគ្លេស ស្រាប់តែមានរថយន្តម៉ាកសាំង យ៉ុង ១គ្រឿងពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ
2AC. 61 02 បើកក្នុងទិសដៅស្របិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ នឹងស្កាប់ម្នាក់
នៅកន្លែកើតហេតុតែម្ដង។ រីឯរថយន្តព្យាយាមបើករត់ បានប្រហែ១៥០ម៉ែត្រក៍ទុករថយន្តចោលរួចតៃកុងបាន
រត់បិតសាប៊ូបាត់ស្រមោល។
សមត្តកិច្ចចរាចរស្រុកសាលាក្រៅបានឲ្យដឹងថា រថយន្តបង្ករថយន្ត ដែលបានបើកទៅបុកនិងម៉ូតូ នោះមិន
ស្គាល់អត្តសញ្ញាណ ចំណែកយុវតី ឈ្មោះ សំ គន្ធា ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នកបើកបរ របួសធ្ងន់ ជាសិស្ស
រស់នៅភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោយកើតហេតុត្រូវបានរថយន្ត របស់តំណាងរាសខេត្តប៉ៃ
លិនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗដែរ តែដោយរបួសធ្ងន់ធ្ងរពេក ក៍បញ្ជូនទៅសង្គ្រោះ
នៅមន្ទីពេទ្យខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា យុវតីដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ ប៉ែន សាន់រ៉ា ភេទស្រីអាយុ ១៨ឆ្នា។ំ
ជាសិស្សរស់នៅភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ក្រោយធ្វើការវាស់វែងសពត្រូវបាន ប្រគល់ឲ្យទៅក្រុមគ្រួសាយក
ទៅធ្វើបុណ្យតាមប្រពៃណី ។គួបញ្ជាក់ផងដែលថា រីឯម៉ូតូខូចខាតទាំងស៊្រុង ចំណែករថយន្តសាងំយ៉ុងខូចខាច
ផ្នែកខាងមុខ។ រថយន្តបង្កហើយនឹងម៉ូតូរងគ្រោះ ត្រូវបានយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវកោក
ខេត្តប៉ៃលិនរងចាំដោះស្រាយពេលក្រោយ។/