រថយន្តសាំងយ៉ុងបើកបរមិនប្រយ័ត្នរេចង្កូតទៅបុក ពីក្រោយម៉ូតូកូនទារងរបួសធ្ងន់

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏មួយ បានបង្កឡើងដោយរថយន្ត សាំងយ៉ុងពណ៍សំបកឪឡឹក
ពាក់ ស្លាកលេខ ភ្នំពេញ2Q. 28 84 ទៅបុកជាមួយមូតូ កូនទា ម៉ាក Honda Today ពាក់ស្លាកលេខ1BP.
21 58 បើកក្នុងទិសដៅស្របគ្នាពីលិច ទៅកើត ហេតុកាតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង
៣០នាទីព្រិក ថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៥ នៅចំណុច ភូមិអូរអាម ឃុំ ស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញរថយន្តម៉ាកសាំងយ៉ុងខាងលើ បើកស្របទិសនឹង
ម៉ូតូ តែដោយអ្នកបើកបរឆ្វេសប្រហែស ក៏បណ្តាលអោយរថយន្តរេចង្កូត ទៅបុកមូតូ ពីក្រោយពេញទំហឹង
បណ្តាលអោយ អ្នកបើកម៉ូតូ ដួលបោកទៅផ្លូវដី ចំណែកម្ចាស់រថយន្ត ឃើញសភាពការមិនស្រួល ក៏គេចខ្លួន
បាត់ស្រមោល។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្តទៅមន្ទីរពេទ្យ
ដើម្បីសង្គ្រោះបន្ទាន់ ចំនែកឯ រថយន្ត នឹងមូតូ ខាងការិយាល័យចរាចរណ៏ យកមករក្សាទុក រងចាំការដោះ
ស្រាយក្រោយ។ ចំណែកម្ចាស់រថយន្តបង្កខាងលើ សម្តកិចកំពុង ស្រាវជ្រាវរក ឲ្យម្ចាស់ចូលមកដោះស្រាយ
ទៅតាមច្បាបផងដែរ់។/

2015-10-28_08.11.06

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author