លោកឧកញ៉ាអ៊ិងស៊ីតាតវិរ:ជំនួញការផ្ទាល់សម្ដេច កិត្តិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបាននាំអំណោយ កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៥០គ្រួសារក្នុងឃុំប៊ូស្រាស្រុកពេជ្រាដា

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគិរី ៖ នាព្រិកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋចំនួន៥០គ្រួសារ ក្នុងឃុំប៊ូស្រា ស្ថិតនៅ
ស្រុកពេជ្រាដា បានទទួលអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈលោក ឧកញ៉ា អ៊ឹង
ស៊ីតាតវីរៈ ជំនួយការផ្ទាល់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជា
អនុប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី អមដំណើរដោយឯ.ឧ ស្វាយ សំអឿង
អភិបាលរងខេត្ត និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមា
ជិការ និងក្រុមយុវជនកាក បាទក្រហមកម្ពុជាខេត្តចូលរួមជាច្រើនផងដែរ ។

តាមការលើកឡើងរបស់ លោក ឡុង វិបុល នាយកសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា អំណោយដែល
ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន ៥០គ្រួសារ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មុង១
ភួយ១ ក្រមា១ សារុង១ មី១កេះ ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ប្រេងឆា៣ដប ត្រីខកំប៉ុង ១យួរ និងថវិកាចំនួន
៤ម៉ឺនរៀល ដោយឡែក ០២គ្រួសារទៀត ដែលពិកាភ្នែក និងដើរមិនរួចនោះ ក្រុមការងារកាកបាទ ក្រហម
កម្ពុជា គឺលោកឧកញ៉ា អ៊ឹង ស៊ីតាតវីរៈ ជំនួយការផ្ទាល់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន
កាកបាទក្រហមកម្ពុជា បានចែកជូនទៅដល់ផ្ទះ និងផ្តល់នូវថវិកាក្នុង មួយគ្រួសារចំនួន ៥០$បន្ថែមផងដែរ។

ក្នុងពិធីចែកអំណោយមនុស្សធម៌នោះ ឯ.ឧ ស្វាយ សំអឿង អភិបាលរងខេត្ត និងជាប្រធានគណៈ កម្មាធិការ
សាខាកាកបាទក្រហមខេត្ត បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខុភាព និងតម្រូវការរបស់ប្រជា
ពលរដ្ឋគ្រប់ទីកន្លែង។
ឯ.ឧ បានបញ្ជាក់បន្ថែមថា អំណោយដែលចែកជូននា ពេលនេះ បើទោះបីអំណោយ និងថវិកាមានចំនួនតិច
តួច មិនអាចបំពេញតាមតម្រូវដល់បងប្អូនប្រជាពលរដ្ឋ ក៏ពិតម៉ែន ប៉ុន្តែអាចជួយដោះស្រាយនូវទុកលំបាក
បានមួយគ្រាៗ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ មានលទ្ធភាពបន្តការអភិវឌ្ឍន៍បន្ថែមទៀត។
នាឱកាសនោះដែរ ឯ.ឧ ស្វាយ សំអ៊ាង បានជម្រុញឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវទៅធ្វើអត្តសញ្ញា ណប័ណ្ឌ
គំរូថ្មីឲ្យបានគ្រប់ៗគ្នាផងដែរ៕

2015-10-28_23.30.53

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author