ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ដែលបានធ្វើសកម្មភាព កាច់កម៉ូតូ កាលពីប៉ុន្មាន
ថ្ងៃកន្លងមកនេះ ត្រូវបានកម្លាំងប៉ូលិស ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
ស្រាវជ្រាវតាមចាប់បានបក្ខពួកម្នាក់ទៀត នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិដាក់ដាំ ឃុំដាក់
ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី បន្ទាប់ពីរត់គេចពីកម្លាំងអាវុធហត្ថ តាមប្រម៉ាញ់ ចាប់បានជនសង្ស័យ ជាស្ត្រី
ម្នាក់កាលពីថ្ងៃទី១ខែវិច្ឆ ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ។
លោក សូ សុវណ្ណ ស្នងការរងនៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានបញ្ជាក់ប្រាប់ថា សមត្ថកិច្ចចាប់បានជន
ស្ស័យម្នាក់ទៀតនៅចំណុច ពូទ្រូ ស្ថិតនៅភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ដែលជនស្ស័យខាងលើមាន
ឈ្មោះ ជិន នី ភេទប្រុស មានទីលំនៅ ភូមិ ព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយមា ខេត្តព្រៃវែង។ ចំណែក
ជនសង្ស័យម្នាក់ទៀត ដែលកំពុងគេចខ្លួន ត្រូវបានសមត្ថកិច្ច កំណត់មុខសញ្ញាបានហើយ កំពុងធ្វើការស្រាវ
ជ្រាវបន្ត។
គួររំលឹកដែថា កាលយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ក្នុងក្រុងសែនមនោរម្យ កើតមានករណីកាច់កម៉ូតូ ចំនួន
២ករណី ដែលកើតនៅទីតាំងខុសគ្នា ករណទី១ កើតនៅភូមិចំការតែ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ត្រូវ
បានក្រុមចោធ្វើសកម្មភាព កាត់ច្រវ៉ាក់យក ម៉ូតូ សងសេរី២០១៥ ដែលមានម្ចាស់ឈ្មោះ ឌឹម ប៊ុនធឿន ភេទ
ប្រុស អាយុ៣៨ឆ្នាំ នឹងករណីទី២ កើតនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដែលជនរង
គ្រោះម្ចាស់ ម៉ូតូ ឈ្មោះ សឿ គីមសាន ភេទស្រី អាយុ៣៩ឆ្នាំ ហើយត្រូវបានកម្លាំង អាវុធហត្ថខេត្តមណ្ឌលគិរី
ធ្វើការឃាត់ខ្លួនបាន ជនសង្ស័យជាស្ត្រីម្នាក់ ឈ្មោះ យៀង សេងថៃ ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិ
មេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កសាងសំណូមរឿងបញ្ជូនទៅតុលារួចហើយ៕