រថយន្តយឺឌុបខ្នាតយក្សក្រឡាប់ផ្ងាជើងក្អួតចេញសុទ្ធ តែឈើជំនាញពាក់ព័ន្ធមិនហ៊ានទៅក្បែ

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគិរី ៖ រថយន្ដយីឌុបខ្នាត់យក្យមួយគ្រឿង ដឹកឈើចេញពីរក្រុមហ៊ុន ប៊ីង ភឿក បានពាក់កណ្ដាល
ផ្លូវ ក្រឡាប់ផ្ងាជើងចេញសុទ្ធតែឈើ ទៅមុខលែងរួច ដោយសារថយន្តនេះ ផ្ទុកឈើលើសទម្ងន់ ទើបបណ្ដាល
ឲ្យក្រឡាប់បែបនេះ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចភូមិក្រ
ញ៉ួងសែនជយ័ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលរស់កនៅកន្លែងរថយន្ដកហរឡាប់នោះ បានខ្សឹបប្រាបឲ្យដឹងថា
រថយន្ដនេះ ពុំមែនជារថយន្ដរបស់ក្រុមហ៊ុនខាងលើនោះទេ ជាក់ច្បាស់ជារថយន្ត របសក្រុមឈ្មួញ ដែលយក
ឈ្មោះ ក្រុមហ៊ុនមកប្រើ ដើម្បីលូចដឹកជញ្ជួន យ៉ាងអនាធិប្បតេយ៍ រថយន្ដខ្នាតយក្យមួយគ្រឿងនេះ ក្រឡាប់
ចាប់តាំងពីរម៉ោង១២យប់ រហូតដល់ម៉ោង៩នឹង០០នាទី ព្រឹក មិនឃើញមានសមត្ថកិច្ច ឬជំនាញពាក់ព័ន្ធណា
ទៅសួនាំឡើយ។

ដោយមានអ្នកសាពត៏មាន នាំគ្នាទៅថតយករូបភាពនោះ បានបែកធ្លាយដំណឹងនេះ ទៅដល់ លោក ហាក់
ហ៊ាន់ ព្រះរាជ្ញារងខេត្តក្រចេះ ដែលទទួលទិស នៅតំបន់នោះ បានបញ្ជាឲ្យកំលាំង បរិស្ថានដែលឈរជើងនៅ
ចំណុចនោះ ទៅឃាត់រថយន្ដ តែរថយន្ដនោះ ក្រោយពីជួសជុលរួច នឹងស្ទូចឈើដាក់រថយន្តផ្សេង ក៏បើកត្រ
ឡប់ក្រោយចូលទៅក្នុងបារាស់ក្រុមហ៊ុនវិញតែម្ដង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការមួយចំនួន បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន ប៊ិង ភឿក មួយនេះ
ត្រូវអសសុពលភាព ដឹកជញ្ជួនឈើហើយ ក៍ប៉ុន្តែ នៅតែឃើញ មេឈ្មួញ មាន រហាស់សានាម ឈ្មោះ ពៅ
សក់បាស់ ជាមេការក្រុមហ៊ុនខាងលើនៅតែធ្វើសកម្មភាព ដឹកឈើចេញយ៉ាងគគ្រិក គគ្រេងដដែល មឹនឃើញ
ជុំនាញពាក់ព័ន្ធ ដូចជាមន្ទ្រីបរិស្ថាន ប៉ូលិសសេដ្ឋកិច្ចក្រសួង ជាពិសេសមន្ទ្រីអភិរក្សជីវចំរុះតែម្ដង មិនដែល
មានវិធានការទុបស្កាត់ឡើយ។

ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការមួយចំនួនបានសូមណូមពរដល់ ឯកឧត្តមរដ្ឋមន្ទ្រី ក្រសួងពាក់ពាន់មេត្តាដាក់ការឲ្យធ្វើ
ត្រួតពិនិត្យទៅលើ ក្រុមហ៊ុនខាងលើ ជាបន្ទាន់ ជៀសវាងឈ្មួញខិលខូច ចេះតែយកឈ្មោះក្រុមហ៊ុន មកប្រើ
ដើម្បីបិទបាំងរកស៊ី យកប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅ ធ្វើមានបាន មិនបានគិតដល់ប្រយោជន៍ជាតិ៕

IMG-20151104-WA0000

IMG-20151104-WA0002

IMG-20151104-WA0001

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author