ដោយ រស់ សុភា
មណ្ឌលគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនឹងម៉ូតូ បុកគ្នារបួសស្រាលនឹងធ្ងន់ បណ្ដាលឲ្យខូចខាត ម៉ូតូទាំង
សង្ខាង ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១ នឹង៣០នាទីថ្ងៃ ថ្ងៃទី០៨ ១១ ឆ្នាំ២០១៥ តាម
បណ្ដោយផ្លូវលំ ស្ថិតនៅក្នុងភូមិពូលូង សង្ការ់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ម៉ាកវេវឆ្លាម ពណ៍ក្រហម
គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកនឹងជាមួយម៉ូតូមួយ
១គ្រឿងទៀត ម៉ាកវេវឆ្លា ពណ៍ខ្មៅ គ្មានស្លាកលេខដូចគ្នា បើកបរពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ករណីកើតហេតុខាងលើ សមត្ថកិច្ចបានឲ្យ អ្នកយកព័ត៌មាន ( កម្ពុជា ជោគជ័យ ) យើងដឹងថា ការគ្រោះថ្នាក់
នេះមកពីអ្នកបើកបរទាំងសង្ខាង បើកបរខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបើកម៉ូតូពណ៍ក្រ
ហម ឈ្មោះ ពឿន ព្យតិហារ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិភ្នង មុខរបរកសិករ រស់នៅភូមិឡៅការ សង្កាត់
សុដុម ក្រុមសែនមនោរម្យ ខេត្តមណ្ឌលគិរី របួសស្រាល។
ជនរងគ្រោះទី២ បើកបរម៉ូតូវេវពណ៍ខ្មៅ ឈ្មោះ ស្រុន ទ្រី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ
រស់នៅភូមិមេម៉ង ឃុំមេម៉ង ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី របួសធ្ងន់។ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹក
យកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តមណ្ឌលគិរី ចំណែកម៉ូតូ ជនរងគ្រោះទាំង២ ត្រូវបានសមត្ថកិច្ចយក
ទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្ត រងចាំដោះស្រាយនៅពេលក្រោយ ៕