ដោយ ៖រស់ សុភា
ខេត្តមណ្ឌលគិរី ៖ អាវរងាចំនួន៤៥០អាវ ត្រូវបានចែកជូនដល់កងកម្លាំងយោធា តំបន់ប្រតិបត្តិការ សឹករង
ខេត្តមណ្ឌលគិរី ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កងកម្លាំងយោធានារដូវរងារជិតចូលមកដល់ នឹងតាមរយៈឯកឧត្តមឧត្តម
សេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ឋពលខេមរៈភូមិន្ទ ត្រូវបានលោកឧត្តម សេនីយ៏ត្រី ឃិន
ម៉េង ស្រេង មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មណ្ឌលគិរី ចុះចែកជូនដល់កម្លាំងតាមបណ្តាលក្រុង-ស្រុក
ទាំងប្រាំនៅក្នុងខេត្ត។
លោកឧត្តម សេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករង មណ្ឌលគិរី បានមានប្រសា
សន៏ថា សម្តេច តេជោ តែងយកចិត្តទុកដាក់ ដល់កងកម្លាំងទាំងអស់ មិនថា តែនៅខេត្តមណ្ឌលគិរី ឬខេត្ត
ណានោះទេ គឺសម្តេច បានយកពេលវេលា នឹងធនធានផ្ទាល់របស់សម្តេច ដើម្បីឧបត្ថម ដល់នាយទាហាននឹង
ពលទាហាន ដែលកំពុងមានតួនាទី បម្រើជាតិមាតុភូមិ។
ឯកឧត្តម មេបញ្ជាការខេត្ត បានប្រសាសន៏បន្តថា បន្ទាប់ពីបាន ទទួលអាវរងា ពីឯកឧត្តម ហ៊ុន ម៉ាណែត នៅ
ថ្ងៃទី១០ ខែវិច្ឆិកា ២០១៥រួច លោកក៏បាន បន្តយកអាវរងា ទាំងនេះ មកចែកជូន ជាបន្ទាន់ដល់កងម្លាំង ដែល
ចំនុះឲ្យតំបន់ប្រតិបត្តិការ សឹករងមណ្ឌលគិរី នៅព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ២០១៥ នៅមូលដ្ឋានកងទ័ព ស្រុក
កោះញែក ភ្លាមៗ ដោយមិនទុកឲ្យហួសរដូវរងាឡើយ។
ក្រៅពីអាវរងាដែលបានចែកជូនដល់កម្លាំងយោធាខេត្តមណ្ឌលគិរី សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុនសែន ក៏បានឧបត្ថមដល់តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី នូវរថយន្តម៉ាកវីហ្គោល សេរី២០១៣
មួយគ្រឿងផងដែរ ដើម្បីការងាយស្រួលដល់តំបន់ប្រតិបត្តិការសឹករងក្នុងការប្រើប្រាស់ដឹកជញ្ជូនកម្លាំង
ទាហាន បម្រើដល់ជាតិមាតុភួមិ។
លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង បានថ្លែងអំណរគុណ ជាអនេក ជូនដល់សម្តេច អគ្គមហាសេនា បតី
តេជោ ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងយកចិត្តទុកដាក់ លើបញ្ហាសន្តិសុខជាតិ ប្រជាជននឹងជា
ពិសេស លើបញ្ហាសុខភាព របស់កងទ័ពផងដែរ លោកក៏បានផ្តាំផ្ញើរ ទៅដល់មេបញ្ជាការសឹងរង ក្រុង ស្រុក
ទាំងប្រាំ នៅខេត្តមណ្ឌលគិរី ត្រូវយកអាវរងាទាំងនេះទៅចែកជូនដល់ នាយទាហាន នាយទាហានរង គ្រប់ៗ
គ្នា មិនត្រូវយកទៅទុក ក្នុងឃ្លាំងចោល ឲ្យហួសរដូវរងា មកដល់នាពេលខាងមុខនេះឡើយ។/