ដោយ ៖ រស់ សុភា
មណ្ឌលគិរី៖ ប្រជាពលរដ្ឋនៅក្នុងឃុំ ស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី បានសំណូមពរនៅក្នុងវេទិកា
សាធារណៈចំនួន០៣សំណូមពររួមមាន ទី១ប្រជាពលរដ្ឋសំណូមពរ ឲ្យអាជ្ញាធរជួយជួសជុល អណ្តូងស្នប់
ដែលបានខូច ចំនួន២អណ្តូង ទី២សូមឲ្យមន្ទីរកសិករកម្មខេត្ត ធ្វើយុទ្ធនាការ ចាក់ថ្នាំបង្កា ការពារជំងឺ សត្វ
គោ ក្របី នៅក្នុងភូមិបន្ថែមទៀត ទី៣ សូមជួយជីកប្រឡាយទឹកថ្មីតាម បណ្តោយផ្លូវភូមិទាំង០៩ ក្នុងឃុំស្រែ
សង្គម។
ពិធីនេះព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម កើត សារ៉េត អនុរដ្ឋលេខា
ធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ស្វាយ សំអៀង អភិបាលរងខេត្តមណ្ឌលគិរី
ផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអៀង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិកា សាខាកាកបាទ
ក្រហមខេត្ត បានបកស្រាយថា ចំពោះអណ្តូង ដែលខូចនោះ ឯកឧត្តម នឹងឲ្យក្រុមការងារ កាកបាទក្រហម
ខេត្ត ចុះមកធ្វើការជួសជុល អណ្តូងស្នប់ទាំងអស់នោះ ឡើងវិញ។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់
ទៀតថា ឯកឧត្តម ទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម និងជូនចំនួន ០៦អណ្តូង សម្រាប់ផ្តល់ជូន ក្នុងមួយឃុំចំនួន
០១អណ្តូង ដាក់តាមសាលារៀន។
ការចាក់វ៉ាកសាំងសត្វ គោ ក្របី លោក សុង ឃាង ប្រធាន មន្ទីរកសិកម្មខេត្ត បានបកស្រាយថា ខាងមន្ទីរមាន
គម្រោងក្នុង១ឆ្នាំ ២ដងគឺនៅដើមឆ្នាំ និងនៅចុងឆ្នាំ ដោយប្រជាពលរដ្ឋបានសំណូម ឲ្យចាក់វ៉ាកសាំងដល់សត្វ
បន្ថែមទៀតនោះ នៅក្នុងខែធ្នូខាងមុខនេះ មន្ទីរ នឹងរៀបចំ ឲ្យពេទ្យសត្វ ចុះចាក់វ៉ាកសាំង សត្វគោ ក្របីជូន
ដល់ប្រជាពលរដ្ឋ ដូច្នេះសូមឲ្យលោកមេភូមិ មេឃុំ និងពេទ្យសត្វ ជ្រើសរើសទីតាំង ឲ្យពិតប្រាកដ ហើយសូម
ឲ្យប្រជាពលរដ្ឋ ដែលមានសត្វ គោ ក្របី ត្រូវប្រមូលសត្វទាំងនោះ មកដាក់ នៅទីតាំង ណាមួយ ដើម្បីងាយ
ស្រួលដល់ក្រុមការងារ ពេទ្យសត្វមកចាក់ថ្នាំការពារ។
លោកប្រធានមន្ទីរបានបន្តទៀតថា ទាក់ទងទៅនឹង អាកាសធាតុ មិនអំណោយផល ប្រជាកសិករទាំងអស់
ត្រូវចេះ ជ្រើសរើស ប្រភេទពូជស្រូវស្រាល ឫស្រូវកណ្តាល ដែលធននឹងអាកាសធាតុបាន ជៀសវាងពេល
មានគ្រោះរាំងស្ងួត អាចបណ្តាល ឲ្យប៉ះពាល់ដល់ផលដំណាំស្រូវ។
ឯកឧត្តម កើត សារ៉េត បានបកស្រាយថា ទាក់ទងទៅនឹងប្រឡាយទឹក លោក នឹងឲ្យក្រុមការងារ របស់មន្ទីរ
ធនធានទឹក ចុះមកសិក្សា ឲ្យបានច្បាស់លាស់ ហើយនឹងជម្រាប ជូនពីលទ្ធផលវិញ នៅពេលធ្វើវេទិកាលើក
ក្រោយ៕