ព្រះវិហារ ៖ ជនកំណាច ដែលសមត្ថកិច្ច អះអាងថា មានសតិមិនសូវគ្រប់និងជាជន ពនេចរ បានប្រព្រឹត្ដអំពើយ៉ាងសាហាវព្រៃ ផ្សៃកាប់សម្លាប់ជីដូន ជីតាវ័យចំណាស់និងឪ ពុកមាសាច់ឆ្ងាយរបស់ខ្លួន ពេលកំពុងដេក លង់លក់នៅក្នុងផ្ទះនោះ ត្រូវបានមន្ដ្រីះអាវុធ ហត្ថ នៃមន្ទីរស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ ខេត្ដព្រះវិហារ បញ្ជូនទៅកាន់តុលាការកាល ពីវេលាម៉ោង២រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ ។
ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ដព្រះវិហារ លោកកែវ វង្ស បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរ ស័ព្ទឱ្យដឹងថា ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងរបស់លោកដឹកបញ្ជូនទៅកាន់តុលាការ កាលពីវេលាម៉ោង២ររសៀលមក ម្ល៉េះ ។
ជុំវិញការកាប់សម្លាប់ដោយប្រើពូថៅទៅ លើជនរងគ្រោះទាំង៣នាក់ជាឪពុកម្ដាយនិង កូនប្រុស ស្លាប់ក្នុងផ្ទះ ហើយត្រូវបានប្រភព ព័ត៌មានរាយការណ៍ផ្សេងៗពីគ្នានោះ ជន សង្ស័យមិនបានបញ្ជាក់អំពីមូលហេតុនោះ ឡើយបើទោះបីសមត្ថកិច្ចជជីកសួរនាំយ៉ាង ណាក៏ដោយ ។
លោកកែវ វង្ស បានបញ្ជាក់ថា “ពិបាក និងសួរវា ហើយវានិយាយមិនច្បាស់ ហើយ មូលហេតុនៃការកាប់សម្លាប់នោះ ក៏វាមិន និយាយដែរ ប៉ុន្ដែវាថា វាជាអ្នកកាប់” ។
សូមបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវ និងគួរឱ្យរន្ធត់ខាងលើនេះ បានធ្វើឱ្យប្រជា ពលរដ្ឋនៅទូទាំងខេត្ដព្រះវិហារភ្ញាក់ផ្អើល នោះ បានកើតឡើងកាលពីព្រឹកទាបភ្លឺទី១៤ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិម៉ឺនរាជ ឃុំ ខ្យង ស្រុកជ័យសែន ខេត្ដព្រះវិហារ ។
មន្ដ្រីនគរបាលស្រុកជ័យសែន បានបញ្ជាក់ ថា ជនរងគ្រោះដែលស្លាប់ដោយសារពូថៅ ខ្លះចំក្បាល ខ្លះចំកនិងដងខ្លួននោះ រួមមាន បុរសជាប្ដីឈ្មោះចិន តាំង អាយុ៦៦ឆ្នាំ ស្ដ្រី ជាប្រពន្ធ ឈ្មោះមាស អឹម អាយុ៧៣ឆ្នាំនិង កូនប្រុស ដែលរស់នៅជាមួយមិនទាន់មាន ប្រពន្ធ ឈ្មោះចិន តែម អាយុ៣៧ឆ្នាំ ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា គ្រួសារជន រងគ្រោះ មានកូន៧នាក់ ប៉ុន្ដែកូន៦នាក់ផ្សេង ទៀត មានប្ដីនិងប្រពន្ធបែកផ្ទះអស់ហើយនៅ សល់តែកូនប្រុសម្នាក់ រស់នៅជាមួយឪពុក ម្ដាយ ។ ដោយឡែកជនដៃដល់ដែលត្រូវបាន សមត្ថកិច្ចមូលដ្ឋានឡោមព័ទ្ធចាប់ខ្លួនក្រោយធ្វើសកម្មភាពអស់រយៈពេល២-៣ម៉ោងនោះ មានឈ្មោះវុត ប៊ុនធឿន អាយុជាង២០ឆ្នាំ។
ជុំវិញអំពើឃាតកម្មកាប់សម្លាប់សាច់ញាតិ របស់ខ្លួនស្លាប់ទាំង៣នាក់ឪពុកម្ដាយនិងកូន ប្រុស ខាងលើនេះ អធិការនគរបាលស្រុក ជ័យសែន លោកសាប់ យ៉ន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ថា ជនសង្ស័យរូបនេះ ជារបៀបមនុស្សសសៃ ប្រសាទ និងជាជនពនេចរ ដែលកាលពីពេល កន្លងទៅបានទៅការនៅភ្នំពេញ និងទៅធ្វើ ការនៅប្រទេសថៃ រួចត្រឡប់មកស្រុកវិញ អស់រយៈពេលប្រហែលមួយឆ្នាំមកហើយ។
លោកអធិការ សាប់ យ៉ត បានបញ្ជាក់ថា ពេលត្រឡប់ចូលភូមិវិញ ក្នុងរយៈពេលមួយ ឆ្នាំនេះ ជនបង្កតែងតែវាយធ្វើបាបម្ដាយរបស់ ខ្លួនដែលនៅជាមួយ ដោយសារឪពុកស្លាប់ ចោលកាលពី២-៣ឆ្នាំមុន ព្រោះធ្លាក់ពីលើ ចុងត្នោត ហើយការប្រើអំពើហិង្សាទៅលើ ម្ដាយរបស់ខ្លួននោះ បានបង្ខំឱ្យម្ដាយរត់ទៅ នៅផ្ទះកូនផ្សេងទៀត ដែលធ្វើឱ្យរូបគេរស់ នៅតែម្នាក់ឯងជាប់នឹងផ្ទះជនរងគ្រោះ។
អធិការនគរបាលស្រុកជ័យសែន បាន បញ្ជាក់ទៀតថា ដោយសារតែម្ដាយរត់ចោល បានធ្វើឱ្យជននេះ រស់នៅតែម្នាក់ឯង ហើយ ពេលខ្លះទៅស៊ីបាយជាមួយជនរងគ្រោះ ជា ជីដូនជីតាសាច់ឆ្ងាយ គ្មានពេលលោះ ។ប៉ុន្ដែ មូលហេតុដែលនាំឱ្យរូបគេប្រព្រឹត្ដទង្វើឆ្កួត បែបនេះ លោកមិនបានសួរនាំលំអិតនោះ ឡើយ គ្រាន់តែឮប្រជាពលរដ្ឋនៅក្នុងភូមិ និងនគរបាលប៉ុស្ដិ៍របស់លោកនិយាយថា អាច មកពីសុំលុយ១ពាន់រៀលពីយាយរបស់ខ្លួន មិនបាន ហើយពេលខ្លះយាយតាទៅវត្ដ មិន បានទុកបាយទឹកឱ្យស៊ី ។
អធិការនគរបាលលោកសាប់ យ៉ត បាន បញ្ជាក់ទៀតថា មុនពេលកើតហេតុនោះ ខណៈដែលជនរងគ្រោះទាំង៣នាក់ កំពុង ដេកនៅលើផ្ទះ វេលាម៉ោង៤ទាបភ្លឺស្រាប់តែ ជនដៃដល់រូបនេះ កាន់ពូថៅឡើងទៅលើផ្ទះ ហើយកាប់និងវាយពួកគេ បណ្ដាលស្លាប់ទាំង ៣នាក់តែម្ដង ។ នៅពេលដែលធ្វើសកម្មភាព ប្រជាពលរដ្ឋនៅក្បែរផ្ទះជនរងគ្រោះបានឮសំឡេងផូងផាំង ក៏ទូរស័ព្ទទៅមេប៉ុស្ដិ៍រួច ហើយនាយនគរបាលប៉ុស្ដិ៍ឃុំខ្យង និងប្រជា ពលរដ្ឋម្នាក់ទៀត មកផ្ទះជនរងគ្រោះ ស្រាប់ តែឃើញជនដៃដល់កំពុងឈនៅលើផ្ទះ ។ នៅពេលដែលឃើញជនដៃដល់ កំពុងឈរ នៅលើផ្ទះ មន្ដ្រីនគរបាលរបស់លោកបាន ស្រែកសួរថា យាយតាហ្អែងទៅណាហើយ ពេលនោះជនបង្ក បានឆ្លើយតបវិញថា ពួក គាត់នៅដេកលើផ្ទះ ។ រួចនគរបាលប៉ុស្ដិ៍ក៏ បន្ដសួរទៀតថា ចុះអាតែមវិញ ទៅណា ហើយ ជនបង្កបានឆ្លើយថា គាត់អត់នៅទេ។
អធិការស្រុកជ័យសែន បានបន្ដទៀតថា បន្ទាប់មកនាយនគរបាលប៉ុស្ដិ៍របស់លោកនិង ប្រជាពលរដ្ឋរូបនោះ បានឆ្លើយមកមុខផ្ទះ ស្រាប់តែមួយសន្ទុះ ជនដៃដល់បានចុះរត់កាន់ ពូថៅឡើងទៅលើផ្ទះមួយទៀត ក៏មានការ សង្ស័យ រហូតផ្អើលអស់ប្រជាពលរដ្ឋមក មើល ទើបដឹងថា ជននេះបានកាប់សម្លាប់ ជនរងគ្រោះទាំងបីនាក់ដោយពូថៅ ។
លោកសាប់ យ៉ត បានបញ្ជាក់ទៀតថា កម្លាំងនគរបាលរបស់លោកបានប្រើរយៈ ពេលពី២-៣ម៉ោង ដើម្បីចាប់ខ្លួនជននេះ ។
ដោយឡែកជនរងគ្រោះវិញ ត្រូវបានជន ដៃដល់កាប់និងវាយដងពូថៅ ខ្លះចំក្បាល ចំ ដងខ្លួន និងដៃ ស្លាប់ទាំង៣នាក់តែម្ដង ៕
ផ្តល់សិទ្ធដោយ៖ ដើមអម្ពិល