បើកម៉ូតូឌុបគ្នាលឿនដូចហោះ កាច់ចង្កូតមិនទាន់ជ្រុលទៅថើបដុំថ្ម

ដោយ ៖ សរ សារៀន

ខេត្តប៉ៃលិន ៖ បុរសពីរនាក់បានរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ ខណៈពេលដែលបុរសទាំង២នាក់ជិះម៉ូតូឌុប
គ្នា ចេញពីផ្ទះ ទៅភូមិផ្សារព្រំ មកមើលឃុនសឺត នៅជិតស្ពានអូរតាពុក ក្រុងប៉ៃលិន មកដល់មុខវត្តអូរច្រា
មានផ្លូវបែកជាបួនកោងមកខាងកើត ជិះបួងចង្កូតម៉ូតូមិនទាន់ក៍ទៅបុកដុំថ្ម នៅជិតរបងវត្តអូរច្រា បណ្ដាលឲ្យ
បុរសម្នាក់ជាអ្នកឌុប ដួលត្រូវចំមុខរលាត់ និងម៉ូតូកិនពីលើ រងរបួសបាក់ជើងខាងស្ដាំ អ្នករួមដំណើរបានរង
របួសស្រាល បែកមាត់និងរលាត់ដៃជើង ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកទៅសង្គ្រោះ
ភ្លាមៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង២៥ នាទីយប់ ថ្ងៃទី១២
ខែវិច្ឆិកា ឆ្នាំ២០១៥ ឋិតនៅចំណុចមុខវត្តអូរច្រា ភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។

ជនរងគ្រោះទាំងពីរនាក់ ម្នាក់ត្រូវបានគេស្គាល់ ឈ្មោះ ឌុច ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ធ្វើចម្ការ រស់នៅភូមិ
ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់បាក់ជើងខាងស្ដាំ ចំណែកបុរសម្នាក់ទៀតមិន
ស្គាល់ ឈ្មោះ រស់នៅភូមិ ឃុំកើតហេតុខាងលើ រងរបួសស្រាល់ មិនបានមកសម្រាកពេទ្យទេ។

ប្រភពព័ត៌មាន បានផ្ដល់ឲ្យសមត្តកិច្ច មូលដ្ឋានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់
ជិះម៉ូតូសង់០១០ ពណ៍ខ្មៅ គ្មានស្លាកលេខ ឌុបគ្នា យ៉ាងល្បឿនលឿន ក្នុងទិសដៅពីជើងទៅក្បូង មកដល់ផ្លូវ
បែកជាបួន ផ្លូវកោង បម្រុងបត់ស្រាប់តែ ជ្រុលកាច់ចង្កូតមិនទាន់ ទៅបុកដុំថ្មជិតរបងវត្តអូរច្រា ដួលប្រកាច់ប្រ
កិនទាំង២នាក់តែម្ដង។/

received_1660768270874384

received_1660768264207718

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author