បទល្មើសព្រៃឈើជំនាញមិនបង្ក្រាបត្រូវបានកម្លាំងនគរ បាលនឹងយោធាបង្ក្រាបយកទៅប្រគល់ឲ្យវិញ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ រថយន្តរបស់ឈ្មួញ ២គ្រឿង ដឹកជញ្ជូនឈើ ត្រូវបានកម្លាំងនគរបាលវរ:៣០៣ សហការជាមួយ
ប៉ូលិសប៉ុស្តិ៍ប៊ូស្រា នឹងយោធាវរ:១០៣ បានធ្វើការបង្ក្រាប កាលពីវេលាម៉ោង២នឹង០០នាទីយប់ ថ្ងៃទី១៨ ខែ
វិច្ឆិការ ឆ្នាំ២០១៥ បានទាំងរថយន្តនឹងឈើប្រណឹត ព្រមទាំងជនសង្ស័យ៣នាក់ផងដែរ។

ករណីដែលសមត្ថកិច្ចបង្ក្រាបបាននោះរួមមាន ទី១រថយន្តម៉ាកហាយឡិនឌ័រ ពណ៍ស គ្មានស្លាកលេខ ទី២
រថយន្តម៉ាកកាមរីគូតស្វិត ពណ៍ខ្មៅ គ្មានស្លាកលេខ ដោយផ្ទុកឈើប្រណឹតចំនួន៩០ដុំ ក្នុងនោះឈើធ្នង់ចំនួន
៣៩ដុំ នឹងឈើប្រភេទនាងនួនចំនួន៥១ដុំ នឹងជនសង្ស័យចំនួន៣នាក់ ទី១ ឈ្មោះ ឈុន យុទ្ធា ភេទប្រុស
អាយុ២៩ឆ្នាំ ជាម្ចាស់រថយន្ត ទី២ ឈ្មោះ ហួន ឈាង ភេទប្រុស អាយុ១៩ឆ្នាំ ជាអ្នកបើកបរ និងទី៣ ឈ្មោះ
ណាល់ ប៉ុនណា ភេទប្រុស អាយុ ២៩ឆ្នាំ ជាព្រូរថយន្ត។

ក្រោយការបង្ក្រាប កម្លាំងនគរបាល បានធ្វើកំណត់ហេតុ និងប្រគល់វត្ថុតាង រួមទាំងជនប្រព្រឹត្តបទល្មើសឲ្យ
ទៅជំនាញ រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់។/

2015-11-20_07.19.21

IMG-20151119-WA0001

IMG-20151119-WA0002

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author