នាយនាយទាហាននឹងពលទាហានវរ:អន្តរាគមន៍ លេខ១ខេត្តមណ្ឌលគិរីចំនួន១៣០នាក់ទទួល បានការហ្វឹកហ្វឺនយុទ្ធដំណើរយ:ពេល៤៥ថ្ងៃ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ លោកឧត្តសេនីយ៏ត្រី ឃិន ម៉េងស្រេង មេបញ្ជាការតំបន់
ប្រតិបត្តិការ សឹករងមណ្ឌលគិរី បានដឹកនាំសិក្ខាកាម ដែលជានាយ-នាយទាហានរង នឹងពលទាហាន សរុប
១៣០នាក់ អនុវត្តន៏ នូវយុទ្ឋដំណើរទ័ព ប្រចាំឆ្នាំ២០១៥ ក្នុងវគ្គហ្វឹកហ្វឺន ពង្រឹងរៀបរយ នៅអង្គភាពវរៈអន្តរា
គមន៏លេខ១ ខេត្តមណ្ឌលគិរី រយៈពេល៤៥ថ្ងៃ។

ក្នុងឧកាសនោះ លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង បានមានប្រសាសន៏ថា ដោយគោរពតាមបទបញ្ជា
របស់អគ្គ មេបញ្ជាការរង កងទ័ពជើងគោក នឹងមេបញ្ជាការ យោធភូមិភាគ១ នឹងយោងតាម ផែនការលេខ
០១៨/០១៥ផក ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ របស់អនុគណៈកម្មការ ដឹកនាំការងារ បណ្តុះបណ្តាល នឹងហ្វឹក
ហ្វឺន កងយោធពលខេមរភូមិន្ទ ស្តីពី ការហ្វឹកហ្វឺន កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៥ ទើបលោកបាន
អនុញ្ញាតឲ្យ បើកវគ្គសិក្សានេះ នៅវរៈអន្តរាគមន៏លេខ១ ដល់ នាយ-នាយទាហានរង នឹងពលទាហាន
ចំនួន១៣០នាក់ ក្នុងនោះមានស្រី៣នាក់។

លោកឧត្តមសេនីយ៏ត្រី ឃិន ម៉េងស្រេង បានបន្តថា ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីឲ្យនាយ-នាយទាហាន
រង នឹងពលទាហានទាំងអស់ ដែលជាកម្មសិក្សា ការីចុះអនុវត្តន៏មេរៀន នៅលើភូមសាស្ត្រ ជាក់ស្តែងនូវមេ
រៀនមួយចំនួន ដែលបានសិក្សា ដកពិសោធន៏ការងារប្រយុទ្ឋ ក្តាប់ភូមិសាស្ត្រ ក្នុងពេលធ្វើសកម្មភាពយុទ្ឋ
ដំណើរ នឹងចល័តទ័ព ឲ្យទាន់ពេលវេលា ក្នុងលក្ខណៈត្រៀមប្រយុទ្ឋ នឹងប្រយុទ្ឋឲ្យមានប្រសិទ្ឋភាពខ្ពស់ នឹងឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ។

លោកបានបញ្ជាក់ឲ្យដឹងថា ក្បួនយុទ្ឋដំណើរ ទ័ពបានចេញដំណើរ ពីវរៈលេខ១ នៅម៉ោង៦ព្រឹក ថ្ងៃទី២០
នឹងដល់គោលដៅឈប់សម្រាក រយៈពេលយូរ នៅវរៈសេនាតូចលេខ១០៣ ដែលមានចម្ងាយ សរុប២០គី
ឡូម៉ែត្រ នឹងវិលត្រលប់មកអង្គភាពវរៈលេខ១វិញ នៅម៉ោង១រសៀល នឹងបញ្ចប់ក្បួនយុទ្ឋ ដំណើរ នៅវេលា
ម៉ោង៥ល្ងាចថ្ងៃដដែល៕

2015-11-20_19.25.17

1448018714747

Screenshot_2015-11-20-18-25-48-1

1448018708395

IMG-20151120-WA0000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author