ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃបរិស្ថានតំបន់ ព្រៃការពារអភិរក្សជីវចម្រុះនឹងព្រៃសហគមន៍ នៅស្រុកពេជ្រាដាខេត្តមណ្ឌលគិរីពាក់ព័ន្ធនឹង ក្រុមហ៊ុនដាយថាន់នឹងក្រុមហ៊ុនខ្មែរអង្គរ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ តំបន់ព្រៃបរិស្ថាន នឹង ព្រៃការពារអភិរក្ស ជីវចម្រុះ ឋិតក្នុងភូមិ អន្ទ្រង ឃុំពូជ្រៃ ស្រុកពេជ្រាដា
កំពុងរងការកាប់បំផ្លាញ យ៉ាងគគ្រឹក​ គគ្រេង​ ដោយមិនមានឃើញ សមត្ថកិច្ចពាក់ព័ន្ធណា ធ្វើការបង្ក្រាបនោះ
ឡើយ។

តាមប្រភព ពីឈ្មួញរកស៊ីតូចតាច ពួគេបានអួតអាង នឹងបង្ហើប ឲ្យសាព័ត៌មាន កម្ពុជា ជោគជ័យ យើងបាន
ដឹងថា តំបន់បរិស្ថាន នឹងដែនព្រៃអភិរក្សជីវចម្រុះ ព្រមទាំងព្រៃសហគមន៍ សព្វថ្ងៃត្រូវបាន ក្រុមហ៊ុន ដាយ
ថាន់ នឹង ខ្មែរអង្គរ កំពង់ កំពុងធ្វើការប្រមូលទិញ ឈើទាំងនោះ ពីប្រជាពលរដ្ឋ ដោយគ្រាន់តែប្រើលុយ នឹង
បំផុះ ឲ្យប្រជាពលរដ្ឋចូលកាប់ បំផ្លាញយ៉ាងរង្គាល រាបពាន់ម៉ែត្រគូប នូវក្នុងតំបន់ព្រៃបរិស្ថាននឹងព្រៃដែន
ជំរកអភិរក្សជីវចម្រុះ មានគោយន្តកន្ត្រៃ រថយន្តប៉ាកុង រាប់ស៊ិបគ្រឿង នៅក្នុងតំបន់នោះ។

ប្រភពប្រជាសហគមន៍ បានបង្ហើបឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើ នឹងជំនួញប្រណិត យ៉ាងអនាធិបតេយ្យ
នៅក្នុងតំបន់ខាងលើនោះ ដោយពួកគេទាំងនោះ ជ្រោកក្នុងក្រុមហ៊ុន ដាយ ថាន់ នឹងខ្មែរអង្គរ ចេញកាត់តាម
ស្រុកឈ្នួល ខេត្តក្រចេះ នឹងស្រុកមេមត់ ដឹកដោយរថយន្ដ ខ្នាតយក្យ ឆ្លងទៅប្រទេសវៀតណាម បានយ៉ាង
រលួន។

លោក សម្រង ឌីវិចិត្រ ជាប្រធានដែនព្រៃបរិស្ថាន លោក អ៊ុំ សុវណ្ណភ័ត្ត ជានាយផ្នែករដ្ឋបាលព្រៃឈើ ស្រុក
ពេជ្រាដា លោក ស្វាយ សុវណ្ណា ជាប្រធានកងរាជអវុធហត្ថ លើផ្ទៃប្រទេស ការពារដែនអភិរក្សជីវចម្រុះ ស្រុក
កែវសីម៉ា ខេត្តមណ្ឌលគិរី នឹងខេត្តក្រចេះ ទោះបីប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជារ ឲ្យមន្ត្រីជំនាញ នឹងមន្ត្រី
ពាក់ព័ន្ធទាំងអស់នោះ ធ្វើការទប់ស្កាត់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែមន្ត្រីទាំងនោះ មឹនរវល់ ធ្វើមឹនដឹងប្រហែល
ត្រូវថ្នាំពល់ ពួកឈ្មូញទាំងនោះហើយ បានជាគ្មានការបង្ក្រាប ទាលតែសោះ ។

ខណៈនោះដែរ អ្នកយកព័ត៌មាន ឲ្យទូរទស្សន៍​ ប៉ុស្តិ៍លេខបី នឹងអ្នកយកព័ត៌មាន កម្ពុជា ជោគជ័យ យើងធ្វើការ
ទំនាក់ទំនង តាមរយ:ទូរសព្ទ័ ដើម្បីសំការបំភ្លឺ ពីមន្ត្រីពាក់ព័ន្ធខាងលើនោះ ដោយទូរស័ព្ទ ចូលច្រើនដង ក៍ប៉ុន្តែ
គ្មានអ្នកលើក៕

2015-12-02_19.29.49

2015-12-02_19.40.57

2015-12-02_19.31.59

2015-12-02_19.33.32

2015-12-02_19.36.19

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author