ក្រុមក្មេងស្ទាវប្រើហិង្សាបង្ករបួសស្នាមត្រូវបានកម្លាំង កងរាជអាវុធហត្ថនឹងសមត្ថកិច្ចប៉ូលិសធ្វើការឃាត់ បានចំនួន២៩នាក់

ដោយ ៖ សហការី

ភ្នំពេញ ៖ ករណីបង្ករបួសស្នាម ប្រដាប់ដោយដាវសាំម៉ារ៉ៃ នឹងដំបងបំពុងទីប ព្រួតគ្នាវាយទៅលើយុវជនម្នាក់
បណ្ដាល ឲ្យមានរបួសធ្ងន់ធ្ងរ ពេញខ្លួនត្រូវបាន បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហេតុការណ៍នេះ
បានកើតឡើង កាលពីវេលាម៉ោង ៩នឹង ៣០នាទីយប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ឋិតនៅសង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉េត ថន ភេទប្រុស អាយុ២៤ឆ្នាំ
ស្នាក់នៅផ្ទះជួល ម្តុំកន្លែងកើតហេតុ ស្ថិតនៅក្រុមទី៦ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅមុន
កើតហេតុ មានកម្មវិធីផឹកស៊ី នឹងរាំលេងនៅម្តុំផ្ទះជួររបស់ជនរងគ្រោះ ជួរស្នាក់នៅ ក្រោយពីចប់ការរាំ ស្រាប់តែ
ឮ សំឡេងស្រែកឲ្យគេជួយ នៅម្ដុំឃ្លាំង ស៊ីហ៊ូ ហ៊ុយ ដែលមានម្ចាស់ជានាយទាហាននោះ ដោយកម្មករ នាំគ្នា
ព្រួតវាយទៅលើជនរងគ្រោះ រោមដូចស្រមោច ជាង២០នាក់ដោយបំពុងទីប នឹងដាវសាំម៉ារ៉ៃ។

រីឯក្រុមជនបង្ក ជាកម្មករឃ្លាំង ស៊ីហ៊ូ ហ៊ុយ ក្រោយហេតុការណ៍ ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ នឹង
កម្លាំងកងរាជអាវុធហត្ថក្រុង ចុះទៅធ្វើអន្តរាគមន៍ ដោយឃាត់ខ្លួនបក្ខពួកជនបង្ក បានសរុបចំនួន២៩នាក់នឹង
ដកហូតបានវត្ថុតាង រួមមានដាវសាំម៉ារ៉ៃ នឹងបំពុងទីបជាច្រើងផងដែរ ។ រីឯជនបង្ករបួសស្នាម ទាំង២៩នាក់
ត្រូវបាន កងកម្លាំងរាជអាវុធហត្ថក្រុង រួមនិងកងកម្លាំងប៉ូលីសខណ្ឌមានជ័យ ធ្វើការឃាត់ និងចាប់បញ្ជូនទៅ
មន្ទីរកងរាជអាវុធហត្ថរាជធានី ដើម្បីចាត់ការតាមនិតិវិធី នៃច្បាប់ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៕

 

 

IMG-20151203-WA0010

IMG-20151203-WA0005

IMG-20151203-WA0001

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author