បង្កើតក្រុមអ្នកនាំពាក្យសម្រាប់អគ្គនាយកដ្ឋាន នឹងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ

ដោយ ៖ សហការី​

ភ្នំពេញ: ក្រសួងមហាផ្ទៃ បាន​បង្កើត​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាននិង​អង្គភាព​នានា ចំណុះ​ក្រសួង
មហាផ្ទៃ គឺ​ដើម្បី​ធ្វើ​ទំនាក់ទំនង និង​ឆ្លើយឆ្លង​ព័ត៌មាន ​ជា​ផ្លូវការជាមួយ​សាធារណៈជននិង​បណ្តាញសារព័ត៌មាន​
ជាតិនិង​អន្តរជាតិ​។​

នៅក្នុង​លិខិត​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង
មហាផ្ទៃ បានចេញ​សេចក្តីសម្រេច ស្តីពីការបង្កើត ​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​
នានា ចំណុះ​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​ធ្វើ​ទំនាក់ទំនង និង​ឆ្លើយឆ្លង​ព័ត៌មាន​ ជា​ផ្លូវការ​ ជាមួយ​សាធារណៈជន
និង​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ស្របតាម​គោលនយោបាយ និង​
គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួងមហាផ្ទៃ និង​រៀបចំ​សេចក្តីប្រកាស​ ព័ត៌មានការឆ្លើយតប ​ជា​
លាយលក្ខណ៍អក្សរ ឬ​ផ្ទាល់មាត់ ជូន​សាធារណជន និង​បណ្តាញ​ព័ត៌មាន​ផ្សេងៗ ដោយមាន​ការឯកភាព ​ពី​
ប្រធាន​អង្គភាព​ផ្ទាល់ឬ​/​និង​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​។បំពេញភារកិច្ច​ផ្សេងៗ​ទៀត តាម​ការប្រគល់​ភារកិច្ច​
របស់​គ្គ​នាយក និង​ប្រធាន​អង្គភាព​សា​ម៉ី​។​​    ​​

នៅក្នុង​សេចក្តី​សម្រេចបាន​ឲ្យ​ដឹងថា ប្រគល់​ភារកិច្ច​ ជូន​លោក នាយ ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុ ភ័គ អគ្គលេខាធិ
ការ នៃ​អគ្គលេខាធិការដ្ឋាន និង​ជា​អ្នកនាំពាក្យ​ក្រសួងមហា​ផ្ទៃ ធ្វើការ​បណ្តុះបណ្តាល​ ការងារ​ជំនាញ​ អ្នកនាំ
ពាក្យ ​ដល់​ក្រុម​អ្នកនាំពាក្យ សម្រាប់​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ចំណុះ​ក្រសួងមហាផ្ទៃ និង​ផ្តល់​បទពិ
សោធន៍​ ក្នុង​ពេល​បំពេញភារកិច្ច​ តាម​ការចាំបាច់​៕​

2015-12-06_21.09.48

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author