កំណត់ឲ្យម្ចាស់ក្រុមហ៊ុនទម្លាក់ខ្សែកាប្លិ៍ តាមមហាវិថីចំនួន៥មកកប់ក្នុងដីវិញ

ដោយ ៖ សហការី​

ភ្នំពេញ: ខ្សែ​កា​ប្លិ៍ពាក់​លើ​បង្គោល​ភ្លើង ​របស់​អគ្គិសនី​កម្ពុជា នៅ​មហាវិថី​ចំនួន​៥ គឺ​មហាវិថី​ព្រះ​នរោត្តម
មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សហព័ន្ធ​រុស្សី មហាវិថី​កម្ពុជា​ក្រោម និង​មហាវិថី​ម៉ៅ​សេទុង ត្រូវបាន​សាលា
​រាជធានី​ភ្នំពេញ កំណត់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ​ធ្វើការ​ទម្លាក់ និង​កប់​ក្នុង​ដី​វិញ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទី
ក្រុង និង​ចៀសវាង​ ការបង្ក​គ្រោះថ្នាក់​ផ្សេងៗ​។

​​ការកំណត់​របស់​សាលា​ រាជធានី​ភ្នំពេញ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ ស្ដីពី​ការទម្លាក់​ខ្សែ​កា​ប្លិ៍​ អាកាសនៅ​រសៀល​
ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជាមួយនឹង​តំណាង
​ក្រសួង​-​អង្គភាពពាក់ព័ន្ធ មន្ទីរជំនាញ អាជ្ញាធរ​ខណ្ឌ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ​។​​

លោកប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ ពិតជា​ព្រួយបារម្ភ​ធុញ
ទ្រាន់​ នឹង​ខ្សែ​កា​ប្លិ៍ ដែលមាន​ភាព​រញ៉េរញ៉ៃ​ នៅលើ​អាកាស​ តាម​ដង​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ​។ ទាំងនេះ
ដោយសារ​ ការគ្រប់គ្រង​មិនទាន់​បានល្អ​ របស់​អាជ្ញា​ធរ ដែលជា​ហេតុ​ ធ្វើ​ឲ្យ​ខ្សែ​ទូរស័ព្ទ ខ្សែ​អ៊ិន​ធឺ​ណេ​ត ខ្សែ
ភ្លើង ខ្សែ​កា​ប្លិ៍​ទូរទស្សន៍ របស់​ក្រុមហ៊ុន​មួយចំនួន បាន​អូស​រាយប៉ាយ​ គ្មាន​ច្បាប់ទម្លាប់ នៅលើ​បង្គោល​ភ្លើង
​របស់​អគ្គិសនី​កម្ពុជា ដែល​បង្ក​ឲ្យ​បាត់បង់​ សោភ័ណភាព​ទីក្រុង និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ផ្សេងៗ​។​​

ដើម្បី​ស្វែងរក​ដំណោះស្រាយ ​រួម​ល្អ​មួយ ​ក្នុងការ​អនុវត្ត​ផែនការ​នេះ សាលា​រាជធានី​ភ្នំពេញ​ បានសម្រេច​ ១.
ប្រគល់​ភារកិច្ច​ ជូន​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ជួបប្រជុំ​បន្ដ​ ជាមួយ​ក្រុមហ៊ុន ដែលមាន​
បណ្ដាញ​លើ​អាកាស ដើម្បី​ជំរុញ​ការអនុវត្ត​ផែនការ​នេះ​ ឲ្យ​បាន​ជោគជ័យ​។ ​២. គ្រប់​អង្គភាព និង​ក្រុមហ៊ុន​ទាំង
អស់ ដែល​ពាក់ព័ន្ធ​ ជាមួយនឹង បណ្ដាញ​ខ្សែ​កា​ប្លិ៍​នេះ ត្រូវ​ផ្ដល់​ជា Master Plan ជូន​មក​សាលា​រាជធានី​ភ្នំ
ពេញ ដើម្បី​សាលា​រាជធានី​ភ្នំពេញ ងាយស្រួល​ ក្នុងការ​គ្រប់គ្រង និង​ត្រូវ​ផ្ដល់​ទិន្នន័យ​ថ្មី​រៀងរាល់ឆ្នាំ​៕

2015-12-06_21.34.21

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author