មន្ទីរសុខាភិបាលខេត្តព្រៃវែង មានរឿងអំពើពុករលួយដ៍ធ្ងន់ធ្ងរ

ដោយ ៖ សហការី​

ខេត្ត​ព្រៃវែង ​៖ មន្ទីរ​សុខាភិបាល​ខេត្ត​ព្រៃវែង ដែល​មាន​លោក សេង បញ្ញា​រិទ្ធិ ជា​ប្រធាន​មន្ទីរ និង​លោក ហ៊​ន់
រិទ្ធ ជា​ប្អូនថ្លៃ​ លោក​ប្រធាន​មន្ទីរ និង​ជា​អនុប្រធាន​មន្ទីរ​ ដែល​មាន​ឥទ្ធិពល បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​សំខាន់​ទាំងពី
រកំពុងតែ​បង្ក​ព្យុះ​ភ្លៀង ​នៅក្នុង​មន្ទីរ​មួយ​នេះ។

ប្រភព​បានឲ្យដឹងថា ចំណែក​អនុប្រធាន​មន្ទីរ និង​មន្ត្រី​ជាច្រើន​ទៀត ​គឺ​គ្មាន​នរណា​ម្នាក់​ ហ៊ាន​តតាំង​ជាមួយ​
លោក​ប្រធាន ​មន្ទីរ​ និង​អនុប្រធាន​មន្ទីរ ​ដែល​ត្រូវជា​បងប្អូន​ថ្លៃ​ និង​គ្នា និង​ជា​កូនៗ​ ប្រសារ​របស់​លោក ​អតីត​
លោក​ប្រធាន​មន្ទីរ ពេជ្រ ហ៊​ន់ ព្រោះ​ថា ​មន្ត្រី​ទាំងអស់​ នៅ​តែ​ខ្លាច​ឥទ្ធិពល​ របស់​លោក​អតីត​ ប្រធាន​មន្ទីរ​ដែល​
បច្ចុប្បន្ន​ ជា​សមា​ជិត​ក្រុមប្រឹក្សា ​ខេត្ត​ព្រៃវែង  ។​​

ប្រភព​បានឲ្យដឹងថា នៅ​ឆ្នាំ២០១៤ មន្ទីរ​សុខាភិបាល ​ខេត្តព្រៃវែង​ គឺ​មាន​បញ្ហា ​អំពើពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ​
ដែល​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង​ថវិកា​ចន្លោះ​ពី  ៨០០​លាន ទៅ​ជាង១០០០​លាន​រៀល ហើយ​ថវិកា​ ដែល​បាត់បង់​ទាំង
នេះ​គឺ​ បាន​កើតមានឡើង ​ដោយសារ​លោក​ប្រធាន​មន្ទីរ សេងបញ្ញា ​រិទ្ធិ លោកហ៊​ន់ រិទ្ធ និង​លោកស្រី​ ប្រធាន
​ការិយាល័យ​ គណនេយ្យ ដែល​ជា​បងប្អូន​ជី​ជូន​មួយ​ និង​គ្នា​នោះ។

​ចំពោះ​ថវិកា ​ដែល​ថ្នាក់ដឹកនាំ​ មន្ទីរ​ខេត្ត​ព្រៃវែង ធ្វើ​ការឃុបឃិត​គ្នា ​កិបកេង​សម្រាប់​ ឆ្នាំ២០១៤ មាន​ថវិកា
​ចំណាយ​លើ​ជំពូក៦០ ក្នុងនោះ​មាន​ប្រាក់​មួយ​ផ្នែក ​លើ​ក​ការចំណាយ​សម្រាប់​ផ្នែក​រដ្ឋបាលដែល​គេ ចំណាយ​
សរុប​អស់​ ទឹកប្រាក់​ចំនួន ៣០០​លាន​រៀល ការ​កិបកេង​ប្រេងឥន្ធនៈ​ ដែល​គេ​ចំណាយ​សរុប​អស់​ ជាង៣០០​
លាន​រៀល​ ការ​កិបកេង ​លើ​ការចំណាយ ​សម្រាប់​សំលៀក​បំពាក់​ និង​ការតុបតែង​ ដែល​គេ​ចំណាយ​សរុប​អស់​
ជាង ២០០​លាន​រៀល និង​ការ​កិបកេង​ លើ​ការចំណាយ​ជា​ច្រើន​ទៀត លើ​ទឹកប្រាក់​ជិត ២០០​លាន​រៀល
សម្រាប់សង្ហា​រឹមសំភារៈ ប្រើប្រាស់និង​សំភារៈ​ បច្ចេកទេស។

សម្រាប់​ក្នុង​ការចំណាយ​លើ​ជំពូក៦១ ក្នុង​ឆ្នាំ២០១៤ ក៏​ឃើញ​ថា​មាន​ភាពមិនប្រក្រតី​ យ៉ាងធ្ងន់ធ្ងរ​ ទាក់ទង
​លើ​ការចំណាយ ​លើ​ផ្នែក​ ថែទាំនិង​ជួសជុល​ ដែល​ការចំណាយ​ថវិកា​ នៅក្នុង​ឆ្នាំ​កន្លង​ទៅ​ លើ​ផ្នែក​នេះ​អស់​
ទឹក​ប្រាក់ខ្ទង៩០០​លាន​រៀល។ ជាមួយគ្នា​នោះ​ដែល​ នៅ​ឆ្នាំ២០១៤ ថវិកា​បេសកកម្ម (​សោហ៊ុយ​ទូទាត់​ក្នុង
ប្រទេស ) មួយ​ផ្នែក​ធំ​នៃ​ថវិកា​ខ្ទង់៥០០​លាន​រៀល​ ត្រូវបាន​លោក​ប្រធាន​មន្ទីរ​ និង​លោកស្រី​ប្រធាន​គណ
នេយ្យ​ រួមដៃគ្នា​ ធ្វើការ​កិបកេង​យ៉ាង​សាហាវ​ផងដែរ។

បន្ថែម​លើស​ពី​នោះ​ទៀត ​ថវិការ​ខ្ទង់៤០០​លាន​រៀល សម្រាប់​ម្ហូបអាហារ​ អ្នកជំងឺ​ដែល​ចូល​សំរាក ​នៅ​មន្ទីរ
ពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​បង្អែក​ស្រុក ​ត្រូវបាន​គេ​ស៊ី​ស្ទើរ​គ្មាន​សល់ ហើយ​យូរៗ​ មាន​អ្នកជំងឺ​អត់​មាន​គ្រួសារ
​ផ្គត់ផ្គង់​បាយទឹក​ ទើប​អ្នកមើលការខុសត្រូវ ​ក្នុង​មន្ទីរពេទ្យ​នី​មួយៗ​ ឲ្យ​កូន​ចៅយកប្រាក់២០០០-៣០០០​រៀល
ទៅ​ទិញ​បាយ​ឲ្យ​អ្នកជំងឺ​នោះ ប៉ុន្តែ​ប្រសិន​មាន​ថ្នាក់​ក្រសួង ប្ញក្រុមអធិការកិច្ច និង​ក្រុម​សវនកម្ម​ ចុះទៅពិនិត្យ​
ដល់​មន្ទីរពេទ្យ​ណាមួយ​នោះ ប្រាកដ​ជា​ចង្ក្រាន​មន្ទីរពេទ្យ​នោះ​ មាន​ផ្សែង​ហ៊ុយចង្ក្រាន​ ជើង​ឆ្នាំង​ ប្រាកដជា​ល្អ
មើលទៅ​គួរ​ឲ្យ​ចង់​ យក​បាយរ​បបពេ​ទ្យ​នោះ​មក​ទទួល​ទាន។

ទាក់ទង​ព័ត៌នេះ​ អ្នកយ​កព័ត៌មានពុំ​អាច​ សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ សេង បញ្ញា​រិទ្ធិ បានទេដោយ​ទួរស័ព្ទ​
ចូល​គាត់​ ធ្វើ​ស្តាប់​មិនឮ ​រួច​បិទ​ទូរស័ព្ទ​តែម្តង៕

2015-12-07_21.14.48

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author