ដោយ ៖ សហការី
ខេត្តបាត់ដំបង ៖ រឿងអាស្រូវពុករលួយ កំពុងតែកើតមានឡើង យ៉ាងពេញបន្ទុក នៅមន្ទីរអប់រំ ខេត្តបាត់ដំបង
ដែលមាន លោកងី សែត ជាប្រធានមន្ទីរ។ បញ្ហាអំពើពុករលួយ នៅមន្ទីរមួយនេះ គឺមានច្រើនរូបភាព ប៉ុន្តែ
បញ្ហា ដែលធ្ងន់ធ្ងរ ជាងគេគឺ ការកិបកេងថវិកាជាតិតែម្តង។
ប្រភពបានឲ្យដឹងថា នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មន្ទីរអប់រំខេត្តបាត់ដំបង បានបាត់បង ថវិកាដោយ
សារអំពើពុករលួយ ក្នុងមួយឆ្នាំៗ ជិត១ពាន់លានរៀល ដែលថវិកាទាំងនោះ មាននៅក្នុងជំពូក៦០ ជំពូក៦១
ជំពូក៦២ ចាស់ និងជំពូក៦៥ចាស់ (ជំពូក៦២ថ្មី) តែម្តង។ថវិកាដែលលោកប្រធានមន្ទីរ ងី សែត និងបក្ស
ពួកកិបកេងបានច្រើនជាងគេ គឺជាថវិកាសម្រាប់ ចំណាយទៅការថែទាំ និងជួសជុល រួមនិងថវិកា PB
មួយចំនួនធំ។
ដោយថវិការ PB ថ្វីត្បិតតែ រាជរដ្ឋាភិបាល បានទំលាក់ថវិកានេះ ទៅដល់មូលដ្ឋានក៏ ពិតមែន ក៏ប្រធានមន្ទីរ
និងបក្សពួក មានឱកាសប្រមូលថវិកា PB មកចូលហោប៉ាវ វិញតាមរយៈឲ្យការិយាល័យអប់រំ ក្រុង ស្រុកប្រ
មូលយកពី នាយកសាលា និងនាយកមជ្ឈមណ្ឌលសិក្សាសហគមន៍។
ក្រៅពីនោះ ក៏មានរឿងអាស្រូវ ក្នុងការរត់ការ ធ្វើសញ្ញប័ត្របាក់ឌុប ពីធ្លាក់មកជាប់ ដែលអ្នករត់ការសញ្ញប័ត្រ
ត្រូវបានគេដឹង ឈ្មោះ ឆន ឈាង អនុប្រធានការិយាល័យ មធ្យមសិក្សាចំណេះទូទៅ និងជាមនុស្សជំនិតរបស់
លោក ប្រធានមន្ទីរ ងី សែត ផងដែរ។ លើសពីនោះទៀត កន្លងទៅមន្ទីរអប់រំខេត្តបាត់ដំបងក៏មាន រឿងអាស្រូវ
ក្នុងការចាត់តាំងគ្រូបង្រៀន នៅតាមបណ្តាលសាលាជាច្រើន ដោយគ្រូខ្លះចង់បានសាលា ដែលខ្លួនចង់ទៅ
បង្រៀន មានការចំណាយប្រាក់ រហូតដល់២ពាន់ដុល្លា ហើយថវិការមួយផ្នែកធំ ពីការងារនេះ គឺបានធ្លាក់ចូល
ក្នុងហោប៉ាវ លោក ប្រធានមន្ទីរ ងី សែត។
ទាក់ទងព័ត៌មាននេះ លោក ប្រធានមន្ទីរ ងី សែត បានអះអាងថា ការដឹកនាំរបស់លោក នៅមន្ទីរអប់រំខេត្តបាត់
ដំបង គឺប្រកបដោយតម្លាភាព គ្មានអំពើពុករលួយ ហើយឯកសារចាយវាយថវិកា សុទ្ធតែមានការត្រួតពិនិត្យ
ពីក្រុមអធិការកិច្ច និងក្រុមសវនកម្មជាច្រើនស្ថានប័ន។ ប៉ុន្តែចំពោះមន្ត្រី នៅក្នុងមន្ទីរអប់រំខេត្តបាត់ដំបង បាន
ចំអកឲ្យថា តើលោក ងី សែត បានប្រាក់ធ្វើជាអ្នកមានធំ នៅខេត្តបាត់ដំបង ពីការរកស៊ីអ្វីខ្លះ? ហើយមុនពេល
ធ្វើជាប្រធានមន្ទីរ មានអ្វីខ្លះ? បើមិនពុករលួយ បានប្រាក់មកពីណា ដែលអ្នកខ្លះខំរកស៊ី ស្ទើររកពេលសម្រាក
គ្មាន និងមានដើមទុនគគោក បែរជារកស៊ីមានមិនទាន់លោកប្រធានមន្ទីរ ងី សែត ទៅវិញ៕