អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ កើនឡើងក្នុងរយ:ពេល១១ខែ

ភ្នំពេញ ៖ អ្នកស្លាប់​ដោយសារគ្រោះថ្នាក់​ចរាចរ ​មានការ​កើនឡើង​ក្នុងរយៈពេល​១១​ខែ​ បើ​ប្រៀបធៀប​នឹង
​ឆ្នាំ២០១៤។ របាយការណ៍​របស់នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការ នគរបាលជាតិ​ បង្ហាញថា ចំនួន
​អ្នកស្លាប់ ដោយ​គ្រោះថ្នាក់​ចរាចរ មាន​ចំនួន២.២៦៥នាក់ គឺ​កើនឡើង១១៧នាក់ បើ​ប្រៀបធៀប​នឹង​រយៈ
ពេល​ដូចគ្នាកាលពី​ឆ្នាំ​២០១៤​។

ប៉ុន្តែ​ក្នុង​រយៈពេល១១​ខែ ​ក្នុង​ឆ្នាំ​២០១៥ ករណី​គ្រោះថ្នាក់ចរាចរ​ មានការ​ថយចុះ យ៉ាងហោចណាស់ ៥ភាគ
រយបើ​ធៀប​នឹង​ឆ្នាំ២០១៤។​​ ​​របាយការណ៍​បង្ហាញថា ការកើនឡើង នៃ​ចំនួន​អ្នកស្លាប់​ ដោយសារគ្រោះថ្នាក់​
ចរាចរ ក្នុង​រយៈពេល១១ខែ ក្នុង​ឆ្នាំ​២០១៥នេះ​ ដោយសារ​គ្រោះថ្នាក់​ចរាចរ ដែល​កើតមានឡើងនាពេល​កន្លង
មក ​កើត​ឡើងលើ​ជន​រងគ្រោះ មាន​ចំនួន​ច្រើន​នាក់​ ក្នុង​មួយករណីៗ ដូចជា​ករណី​រថយន្ត​ដឹក​កម្មករ នៅក្នុង
ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និង​គ្រោះថ្នាក់​នៅ​ឧ​ត្ត​រ​មានជ័យ ​ជាដើម​។​      ​

មូលហេតុ​នៃ​ គ្រោះថ្នាក់​ចរាចរ ត្រូវបាន​ប៉ូលិស​លើកឡើងថា ដោយសារតែ​ ការបើកបរ​មិន​គោរព​ភ្លើង​សញ្ញា
ចរាចរណ៍ គំនូស​សញ្ញា​ចរាចរណ៍ បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ខ្វះ​ការយោគយល់​ អា​ធ្យា​ស្រ័យនិង​ការ
បើកបរក្រោម​ឥទ្ធិពល ​គ្រឿង​ស្រវឹង​ជាដើម។​

​សូម​រំលឹកថា គ្រោះថ្នាក់​ចរាចរ ក្នុង​ឆ្នាំ​២០១៤ បានសម្លាប់​មនុស្ស​ចំនួន២.១៤៨នាក់​។ ចំនួន​នេះមានការ​កើន
ឡើង​២៤៧​នាក់ បើ​ប្រៀបធៀប​នឹងឆ្នាំ​២០១៣ ដែលមាន​ចំនួន​១.៩០១​នាក់ប៉ុណ្ណោះ។​

​របាយការណ៍​ប្រចាំឆ្នាំ​ ២០១៤ របស់​អគ្គស្នងការដ្ឋាន​ នគរបាលជាតិ បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៤ មាន​គ្រោះ
ថ្នាក់​ចរាចរ កើតឡើង​ចំនួន​៤.៨៤០លើក បើ​ធៀប​នឹង​ឆ្នាំ​២០១៣ មាន៤.៣២២​លើក កើនឡើង​៥១៨​លើក
ដោយ​បណ្តាលឱ្យ​មនុស្ស​ស្លាប់ចំនួន២.១៤៨នាក់ (​ជនបរទេស​២២​នាក់​) ,​រងរបួស​ចំនួន​៨.០៥៧​នាក់ (​ជន
បរទេស១៥៤​នាក់​) របួសធ្ងន់​៦.៦៥៤នាក់ កើនឡើង​៤៤៩​នាក់ និង​របួសស្រាល​ចំនួន​៣.៤០៣​នាក់ កើន
ឡើងចំនួន​៤០០​នាក់៕

07 (2)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author