កូនត្រីឆ្ដោរាប់ម៉ឺនក្បាល ត្រូវបានគេដាក់ចិញ្ចឹម នៅតាមស្រះ

ដោយ ៖ សហការី

ពោធិ៍សាត់ ៖ កូនត្រីឆ្តោរាប់ម៉ឺនក្បាល ត្រូវបានឈ្មួញជនជាតិវៀតណាម និងឈ្មួញជនជាតិខ្មែរ ដាក់ចិញ្ចឹម
នៅតាមស្រះ ជាច្រើន ក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ការចិញ្ចឹមកូនត្រីឆ្តោ រាប់ម៉ឺន
ក្បាល នៅតាមស្រះក្នុងភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់នេះ គឺបានកើតមាន ជាយូរឆ្នាំមក
ហើយហើយ ការចិញ្ចឹមកូនត្រីឆ្តោ នៅទីនោះ ភាគច្រើនគឺ គេឲ្យស៊ីចំណីជាកូនត្រីចម្រុះ គ្រប់ប្រភេទ ដែលគេ
បានមកពីការនេសាទ ដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ នៅក្នុងបឹងទន្លេសាប យកមកសម្រាប់ធ្វើ ជាចំ
ណីជាប្រចាំថ្ងៃ។

បើតាមការអះអាង ពីម្ចាស់ស្រះ រកស៊ីចិញ្ចឹមកូនត្រីឆ្តោម្នាក់ នៅក្នុងភូមិទី៤នោះ បាននិយាយថា ការចិញ្ចឹមកូន
ត្រីឆ្តោសព្វថ្ងៃនេះ ភាគច្រើនគឺគេប្រើកូនត្រីចម្រុះ គ្រប់ប្រភេទ ដែលទិញពីកម្មករ នេសាទបានមកពីបឹងទន្លេ
សាប ដែលដឹកតាមរ៉ឺម៉កម៉ូតូ ដោយគាត់ទិញក្នុងតម្លៃ១គីឡូក្រាម ជាង១០០០រៀល ឯណោះ ហើយសរុបនៃការ
ចំណាយ លើចំណីឲ្យវាស៊ី ក្នុងមួយថ្ងៃៗ មិនតិចជាង៥០សិបម៉ឺនរៀលនោះទេ។

គួររំលឹកថា កន្លងមកករណីលួចចិញ្ចឹមកូនត្រីឆ្តោនេះ ត្រូវបានក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទធ្លាប់
ចេញប្រកាស ហាមឃាត់ ពីព្រោះត្រីឆ្តោ វាស៊ីចំកូនត្រីចម្រុះគ្រប់ប្រភេទ ម្លោះហើយភាពហិនហោចនៃពូជត្រី
វានឹងបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ នៅក្នុងបឹងទន្លេសាប ជាក់ជាមិនខានឡើយ។/

20150817_095353

04 (1)

04 (2)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author