ក្មេងទំនើងទាំងពីរក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើការវាយតប់គ្នា

ដោយ ៖ រស់ សុភា

ខេត្តមណ្ឌលគិរី ៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកំលាំងនគរបាល ក្រុងសែនមនោ
រម្យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅវេលាម៉ោង១០និង៣០នាទីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ
បានចុះឃាត់ខ្លួនក្មេងទំនើងចំនួន០២ក្រុម សរុបមានចំនួន០៨នាក់ ដែលបានណាត់គ្នាវាយ កាលពីវេលាម៉ោង
៦និង៣០នាទីល្ងាចថ្ងៃទី០១មករា ២០១៦ នៅចំណុចលើភ្នំ ដោះក្រមុំស្ថិត នៅក្នុងភូមិ ដោះក្រមុំ សង្កាត់សុខ
ដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌល់គិរី។

ក្នុងការចុះឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា គឺបណ្តាលអោយមានរងរបួស០១
នាក់ឈ្មោះ ពៅ រ៉ា និងបានដុតបំផ្លាញម៉ូតូ ម៉ាកវ៉េវ ចំនួន០១គ្រឿង ជាម៉ូតូរបស់ឈ្មោះ នួន ស្រស់ ហើយក្រុម
ក្មេងទំនើងទាំង០៨នាក់ រួមមាន ទី១ ឈ្មោះ ពៅ រ៉ា អាយុ២១ ឆ្នាំភេទប្រុស ទី២ នួន ស្រស់ អាយុ ២៦ភេទ
ប្រុស ទី៣ ឈ្មោះ សន សុខណា អាយុ ២១ ភេទ ប្រុស ទី៤ ឈ្មោះ វង្ស សំណាង អាយុ២៥ឆ្នាំ ភេទប្រុស
ទី៥ ឈ្មោះ សយ ចន្ថា អាយុ ១៩ឆ្នាំ ភេទ​ប្រុស​ ទី ៦ឈ្មោះ ធារ៉ា អាយុ១៩ ឆ្នាំ ភេទប្រុស ទី ៧ឈ្មោះ ម៉ា ប៊ុនទូ
អាយុ ២៥ឆ្នាំ ភេទប្រុស ទី ៨ឈ្មោះ ហយ សំបូ អាយុ​១៨​ឆ្នាំភេទប្រុស ។

គួបញ្ជាក់ផងដែរថា ក្រុមក្មេងទំនើងទាំង២ក្រុម ក្រោយពីសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក៍បានធ្វើការ សួរចំលើយ
ទៅលើក្មេងទំនើងទាំងពីរក្រុម ពួកគេបានសារភាពថា ពួកគេពិតជាបានវាយគ្នាមែន ដោយសាររឿងផឹកស្រា
ស្រវឹង រួចនិយាយទាស់ពាក្យសំដីគ្នា ទើបមានការវាយតបគ្នានេះឡើង បច្ចុប្បន្ននេះ ក្រុមក្មេងទំនើងទាំងអស់
ត្រូវបាន កម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងទៅតាម និតិវិធីច្បាប់។/

IMG-20160103-WA0000

IMG-20160103-WA0003

IMG-20160103-WA0001

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author