ខេត្តកោះកុង ៖ ម៉ូតូស៊េរីទំនើបៗ រាប់សិបគ្រឿង ត្រូវបានដឹកតាមរថយន្តធំៗ ចេញពីប្រទេសថៃ ឆ្លងកាត់ច្រក
ចាំយាមទាំងថ្ងៃ ដោយមិនខ្វល់ នឹងសមត្ថកិច្ចនៅទីនោះឡើយ ។ ថៅកែម៉ូតូគេចពន្ធ បានចំណាយប្រាក់ ក្រៅ
ចំណូលជាតិ ឲ្យទៅមន្ត្រីគយនៅទីនោះ និងស្ថាប័នផ្សេងទៀត រួចរាល់អស់ហើយ ។ គេរាយការណ៍ថា មួយ
ថ្ងៃៗ ម៉ូតូរាប់រយគ្រឿង ត្រូវបាននាំចូលដោយមិនបង់ពន្ធ ។
ប្រភពបានរាយការណ៍ថា មេគយប្រចាំនៅខេត្តកោះកុង ដែលទើបឡើងថ្មី លោក សំ កុសល កំពុងតែកាក់
កបយ៉ាងសម្បើម ចំពោះទំនិញអត់ពន្ធឆ្លងកាត់ខេត្តកោះកុង ទាំងផ្លូវទឹក និងផ្លូវគោក ។ លោក សំ កុសល
ប្រមូលលុយបានយ៉ាងសុខស្រួល ពីការដែលអនុញ្ញាត ឲ្យក្រុមហ៊ុននាំចូល ម៉ូតូស៊េរីទំនើបៗ ដោយមិនបង់
ពន្ធ្គឺគ្រាន់តែចាំរាប់ចំនួនម៉ូតូយកលុយ ដាក់ហោប៉ៅដោយសុខស្រួល។ អ្វីដែលសំខាន់គ្រាន់តែចាំរាប់ចំនួនម៉ូតូ
នោះ ក៏ត្រូវលោក មេគយជួលមនុស្សឲ្យចាំរាប់ដែរ ដោយមិនចាំបាច់ប្រើមន្ត្រីគយតូចតាចនៅទីនោះឡើយ ។
ក្រៅពីត្រូវបង់លុយ នៅតាមព្រំដែនហើយនោះ ទំនិញគេចពន្ធទាំងនោះ ក៏ត្រូវបង់ឲ្យប៉ុស្តិ៍ជជុះ របស់គយនៅ
ចំណុច អណ្តូងទឹកមួយកន្លែងទៀត ។ គេរាយការណ៍ថា ប៉ុស្តិ៍ត្រួតពិនិត្យជជុះ នៅចំណុចអណ្តូងទឹកនោះ គ្មាន
ការអនុញ្ញាតពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករឡើយ ។ មន្ត្រីគយនៅទីនោះខ្សឹបថា ក្នុងរយៈពេលជិត ៣ខែនៃ
ការឡើងតំណែងរបស់លោក សំ កុសល ឃើញថា គាត់បានស្តារដើមច្រើនគួរសមហើយ ៕