មេឈ្មួញឈើឈ្មោះគាថ្លើមធំយកឈ្មោះ កូនសម្ដេចតេជោហ៊ុនសែនមកប្រើ

មណ្ឌលគិរី ៖ ឈ្មោះគា ដែលគេស្គាល់ថា ជាមេឈ្មួញឈើដ៏ល្បីល្បាញ កំពុងជ្រកក្រោមស្លាក ក្រុមហ៊ុនTDC
របស់លោកឧកញ៉ា ល័ក្ខ នោះ ឥឡូវនេះ ត្រូវបានគេដឹងថា ឈ្មោះ គា នេះ បានយកឈ្មោះ កូនសម្តេច ហ៊ុន
សែន ទៅប្រើដើម្បី ការពារមុខរបរ កាប់បំផ្លាញឈើ នៅតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគីរី ថែមទៀត ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា  បច្ចុប្បន្ននេះឈ្មោះ គា បានបង្កើន សកម្មភាព ជំនួញឈើ
ចេញពី ព្រៃការពារ ចំណុចភូមិ ប៉រប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ទន្ទឹមនោះឈ្មោះ គា
បានយកឈ្មោះ កូនច្បងសម្តេច ហ៊ុន សែន គឺនាយឧត្តមសេនីយ ហ៊ុន ម៉ាណែត ទៅប្រើដើម្បីការពារមុខ
របរល្មើសច្បាប់ បំផ្លាញព្រៃឈើថែមទៀត ។

សេចក្តីរាយការណ៍បានបន្ថែមឲ្យដឹងថា ការដែលឈ្មោះ គា យកឈ្មោះ កូនសម្តេចទៅប្រើនាពេលនេះបាន
ធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង សំខាន់ក្រុមអាជ្ញាធរ មន្ត្រីជំនាញ មេព្រៃ និងកងកម្លាំង ប្រដាប់អាវុធ នៅ
តំបន់នោះ មិនគ្រាន់តែ មិនហ៊ានចុះបង្ក្រាប សកម្មភាពបំផ្លាញព្រៃឈើ តាមរយះទិញលក់ ឈើរបស់ឈ្មោះ
គា ប៉ុណ្ណោះទេ ថែមទាំងការពារ ឈ្មោះ គា ថែមទៀត ។

ប្រជាពលរដ្ឋ រួមទាំងមន្ត្រីរាជការ បានធ្វើការរិះគន់ និងថ្កោលទោស ចំពោះសកម្មភាព របស់ឈ្មោះ គា ដែល
កំពុង ជ្រកក្រោមស្លាកក្រុមហ៊ុន TDC របស់លោកឧកញ៉ា ល័ក្ខ ហើយថ្លើមធំ ហ៊ានយក ឈ្មោះនាយឧត្តមសេ
នីយ ហ៊ុន ម៉ាណែត កូនសម្តេច ទៅប្រើ ដោយគ្មាន ការក្រែង រអែង សូម្បីតែបន្តិច ។

ប្រជាពលរដ្ឋ ទាមទារឲ្យសមត្ថកិច្ច និងកងកម្លាំងគ្រប់ថ្នាក់ ចាត់វិធានការ សកម្មភាពល្មើសនេះ ជាបន្ទាន់
ព្រោះថា ឈ្មោះ គា មិនគ្រាន់តែជាមេខ្មូត បំផ្លាញធនធានធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែគេជាឈ្មួញ ដែលថ្លើមធំ
ហ៊ានយកកិត្តិយស គ្រួសារថ្នាក់ដឹកនាំ ទៅប្រើ ធ្វើឲ្យអាប់ឱន កិត្តិយស និងប៉ះពាល់ធ្ងន់ធ្ងរ ដល់ប្រិយភាព
សម្តេច ប្រមុខដឹកនាំ ប្រទេសថែមទៀត ។

គួររម្លឹកថា លោក គា ដែលគេស្គាល់ជាទូទៅ ជាឈ្មួញរកស៊ីឈើដុះស្លែ និងបានយកស្លាកយីហោ ក្រុមហ៊ុន
TDC ធ្វើជាឡប់ឡែរ បាននឹងកំពុង កាប់ដឹកជញ្ជូនឈើ ចេញពីព្រៃការពារ នៅចំណុច ភូមិប៉រប៉េត ឃុំ ក្រង់តេះ
ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ។ សកម្មភាពនោះ គឺលោក គា ដឹកឈើ ពីព្រៃជ្រៅ ក្នុងតំបន ់ខាងលើ តាម
រថយន្ត បាកុងជាច្រើន គ្រឿងក្នុងមួយថ្ងៃៗ មិនតិចជាងពី១០ទៅ២០ឡានទេ ដែលក្នុងនោះគេ សង្កេតឃើញ
ភាគច្រើនជាឈើសុក្រំ មានមុខកាត់ចាប់៥០ទៅដល់៧០សង់ម៉ែត្រ។

ប្រភពដដែលបានអោយដឹងថា នៅក្នុងការកាប់ និងដឹកជញ្ជូនឈើនេះ ឈ្មោះ គា បានដឹកចូល ក្រុមហ៊ុន
ហើយកែឆ្នៃ ជាគ្លុំដឹករថយន្តយ៉ីឌុប ឬរថយន្ត៥ភ្លៅ យកទៅលក់នៅប្រទេស វៀតណាម ដោយមានការបើក
នឹង បិទបាំងពីសមត្ថកិច្ចជំនាញ គ្រប់លំដាប់ថ្នាក់ ដែលប្រចាំការនៅតំបន់ នោះ ។

ការកត់សម្គាល់បន្ថែមទៀតនោះ គឺក្រុមឈ្មួញបានប្រើវិធី ឲ្យមេកាដូចជា ឈ្មោះ គា ជាដើមដើរប្រមែប្រមូល
ប្រជាពលរដ្ឋ ចូលកាប់ឈើ ហើយដឹកជញ្ជូន យកមកលក់ឲ្យពួកគេ ក្នុងតម្លៃថោក ។ បន្ទាប់មក ក្រុមឈ្មួញ
ដែលជ្រកក្រោមស្លាកក្រុមហ៊ុន ដីសម្បទានបាន កែឆ្នៃឈើ ដឹកយកទៅលក់នៅប្រទេសវៀតណាម ។

មជ្ឈដ្ឋានទូទៅ បានកត់សម្គាល់ឃើញថា ការកាប់បំផ្លាញព្រៃឈើ ស្ទើរគ្រប់តំបន់ ក្នងខេត្តមណ្ឌលគីរី មួយ
រយះពេលចុងក្រោយនេះ មានសភាពធ្ងន់ធ្ងរណាស់ បើប្រៀបធៀប រយះពេលប៉ុន្មានឆ្នាំមុននេះ៕

05 (2)

20150603_145742

07

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author