ដោយ ៖ សហការី
ភ្នុំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពី ត្រូវបាន ក្រុមក្មេងទំនើង មួយក្រុម ប្រដាប់ដោយដំបង ពេញដៃ
ធ្វើការដេញវាយប្រហារ បន្ទាប់ពីទៅញ៉ែប៉ះ ស្រីរបស់គេ ដែលស្ថិតនៅ ក្រោយចំណុច ស្ថានីយ៍បូបទឹកបឹងទំ
ពុន ក្នុងភូមិត្នោតជ្រុំទី៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១ នឹង ៣០ នាទីយប់ថ្ងៃទី ១៦
ខែមករា ឆ្នាំ ២០១៦។
បើតាមសំដីរបស់ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៌ ដេញវាយគ្នា ដូចក្មេងពាលនេះ បានឲ្យដឹងថា
នៅវេលាម៉ោងខាងលើ គេបានលឺសម្លេងស្រេកថា ចោរៗ លុះដល់ពួកគាត់ចេញមកមើល ស្រាប់តឃើញបុរស
រងគ្រោះ មានឈាមហូរជោគខ្លួនបាត់ទៅហើយ។
ប្រភពដដែលបានបន្តទៀតថា ករណីដេញវាយគ្នា ធ្វើឲ្យមានការភ្ញាក់ផ្អើល ទាំងកណ្តាលយប់នេះ គឺបណ្តាល
មកពីជនរងគ្រោះ ទៅញ៉ែប៉ះស្រីរបស់ក្រុមជនបង្ក។
គួបញ្ជាក់ផងដែរថា ក្រោយពីកើតហេតុជនរគ្រោះ ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ដឹកយកទៅសង្គ្រោះ
នៅមន្ទីរពេទ្យភ្លាមៗ ផងដែរ រឺឯក្រុមជនបង្កវិញ ដេញវាយរួច បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ បាត់
អស់។/