ហាងឆេងសម្រាស់នៅស្រុកស្អាង១កន្លែង បង់លុយពី៥០ម៉ឺនរៀលទៅ១លានរៀល

ខេត្តកណ្តាល ៖ ហាងឆេងក្នុងការដាក់សម្រាស់ នៅស្រុកស្អាងកោះធំ និងក្រុងតាខ្មៅ  ១កន្លែងត្រូវតែចំណាយ
លុយចាប់ពី ៥០ទៅ១លានរៀល បង់ទៅឲ្យជំនាញ បើមិនដូច្នេះទេ នឹងត្រូវជំនាញជលផល ចាប់ពីសង្កាត់
រហូតផ្នែកខណ្ឌ័ និងអធិការដ្ឋាន ជលផលចតុមុខ បង្ក្រាបមិនខានឡើយ។

ប្រភពពីបងប្អូនខ្មែរឥស្លាម នៅភូមិបារ៉ែនក្រោម បានអោយដឹងថា៖ ពួកគាត់ដាក់សម្រាស់ បានសព្វថ្ងៃនេះ គឺ
ដោយសា មានឈ្មោះ សុខ.ហៅសុខ.. ពត ជាអ្នកដើរប្រម៉ូលលុយ ហើយអួតអាងថា យកលុយពីពួកគាត់នេះ
ទៅបង់ អោយជំនាញជលផល ចាប់ពីថ្នាក់សង្កាត់ រហូតដល់ជលផលចតុមុខ ដោយយក១កន្លែង ចាប់ពី៥០.
.ទៅ១លានរៀល ហើយឈ្មោះ សុខ អួតថា មិនភ័យព្រូយអី គេជួបអ្នកតូច អ្នកធំអស់ហើយ (ស៊ិក)។

ពួកគាត់បានឲ្យដឹងទៀតថា៖ ឈ្មោះសុខ ពត ប្រាប់ថា លុយនេះគេយកទៅបង់ អោយ ឈ្មោះ សុខ ស៊ីណាត
ជានាយរងសង្កាត់ជលផលស្អាង និងបង់ជូន លោក ឆិល ផល្លា ជានាយរងខណ្ឌ័ជលផលកណ្តាល.ជានាក់
ចាត់ចែងបន្តទៀត…(?)។ អ្នកនេសាទជនជាតិអ៊ិស្លាម បានបន្តទៀតថា រាល់ករណី នៃការនេសាទ.. បងប្អូន
ចាម.ទាំងទូកអូសឆាយរ៉ា..ទូកនាម និងការនេសាទត្រីផ្សេងៗ ត្រូវតែបង្ខំចិត្ត បង់ប្រាក់អោយទៅឈ្មោះ សុខ
ពតជាអ្នកចាត់ចែង បើពុំដូច្នេះទេ មិនអាចរកស៊ីបានទេ..ដូចជាការដាក់សម្រស់នេះ ជាដើម។ល។

គួរបញ្ជាក់ថា ច្បាប់ជលផលបានហាមដាច់ខាត មិនអោយមានការដាក់សម្រាស់នោះទេ ពិសេសនៅតាមដង
ទន្លេរ។ បុន្តែដោយមានការឃុបឃិតគ្នា រវាងជលផល ( តាមសម្តីប្រជាពលរដ្ឋ) ពួកគេបានបណ្តោយអោយ
ឈ្មួញដាក់ពង្រាយ ពេញតាមដងទន្លេបាសាក់ ចាប់ពីក្រុងតាខ្មៅ រហូតដល់ស្រុកស្អាងកោះធំ និងជ្រៃធំ ព្រំប្រ
ទល់ ប្រទេសវៀតណាម យ៉ាងអាណាធិបតេយ្យ។

ទាក់ទិននិងការចោទប្រកាន់ រិះគន់ទៅលើជំនាញជលផល លោក សុខ ស៊ីណាត ជានាយរងសង្កាត់ជលផល
ស្អាងនិង លោក ឆឹល ផល្លា ជានាយរងខណ្ឌ័កណ្តាល សុទ្ធតែបានបដិសេធ និងបានច្រានចោលដោយមិន
ទទួលស្គាល់កំហុសនោះឡើយ បើទោះជាមិនមានសកម្មភាព បង្ក្រាបបទល្មើស ដាក់សម្រាស់ ក៏ដោយ។

ប្រជាពលរដ្ឋបានអោយដឹងថា ចំពោះ ឈ្មោះ សុខ (ហៅអាសុខពត)នោះ អ្នកយកពត៍មានយើង បានព្យាយាម
ទូរសព្ទ័ចូលជិត២០ដង តែមិនលើកទទួលឡើយ។ សូមបញ្ជាក់ដែរថា នៅក្នុងអាណាចក្រខេត្តកណ្តាលនេះ
ដែរបទល្មើសចិញ្ចឹញ ត្រីឆ្តោ ក៏មិនណយប៉ុន្មានដែរ បើទោះជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល
ពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ បានចេញសេចក្តីជូនដំណឹង មួយដល់គណៈអភិបាលរាជធានីខេត្ត អាជីវករ
និងប្រជាពលរដ្ឋ ទូទាំងប្រទេស អំពីការសម្រេច បញ្ឈប់សកម្មភាព ចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ និងអំពាវនាវដល់
អាជីវករ ប្រជាពលរដ្ឋទូទៅ មេត្តាបង្វែរទិសដៅ ពីការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ទៅចិញ្ចឹមត្រីប្រភេទផ្សេងៗវិញ
ក៏ដោយ។

ករណីនេះមានអ្នកមាត់ដាចខ្លះ និយាយថា លោក អ៊ុករ៉ា ប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខា ប្រមាញ់និង នេសាទ
ចេញសេចក្តីជូនដំណឹងនេះ ដូចជា ចេញបេសកម្ម ឲ្យមន្ត្រីជលផល រកលុយ តែប៉ុណ្ណោះ ព្រោះមិនដែល
ឃើញ មានការបង្ក្រាប ឬហាមឃាត់អ្វីឡើយ៕

10

10 (1)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author