បទល្មើសព្រៃឈើកើតយូឆ្នាំហើយទើបឃើញ ជំនាញរដ្ឋបាលព្រៃឈើភ្ញាក់ពីដេកចុះបង្ក្រាប

ដោយ ៖ រស់ សុភា

មណ្ឌលគិរី ៖ ទីតាំងលាក់ទុកឈើ ខុសច្បាប់ មួយកន្លែង ត្រូវបានមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ចុះទៅបង្ក្រាប
កាលពីល្ងាចថ្ងៃទី១៧ មករា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីរដ្ឋបាលព្រៃឈើ ចុះដល់កន្លែងស្តុកឈើនោះ បានឲ្យដឹងថា ក្រោយពី ធ្វើការរាប់ចំនួនឈើទាំងនោះ ជា
បឋម ឈើទាំងអស់ មានចំនួន ២១០កំណាត់ ក្នុងនោះ ឈើប្រភេទសុក្រំ ដែលមានមុខកាត់ធំៗ មានចំនួន
៥០កំណាត់ និងឈើកូនក្រឡឹង ប្រភេទធ្នង់ ចំនួន១៦០ណាត់ ។ ទោះជាយ៉ាងណា ឈើទាំងអស់នោះពុំដឹងថា
ជាឈើរបស់ឧកញ៉ាណា ឬឈើមេឈ្មួញណានោះទេ។

គួបញ្ជាក់ថា បទល្មើសព្រៃឈើ ដែលកំពុងតែ កើតឡើងយ៉ាងពេញទំហឹង នៅទឹកដីខេត្តមណ្ឌលគីរី បានមាន
សភាព ស្ងប់ស្ងាត់ទៅវិញ ក្រោយពេល ប្រមុខរដ្ឋាភិបាល បានព្រមានធ្ងន់ៗ ទៅលើមេឈ្មួញដុះស្លែធំៗ និង
អ្នកឃុបឃិត បើកដៃឲ្យមានបទល្មើសព្រៃឈើ ឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម៕

Screenshot_2016-01-18-10-17-43

Screenshot_2016-01-18-10-18-09

Screenshot_2016-01-18-10-18-01

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author