កម្លាំងជំនាញរដ្ឋបាលព្រៃឈើចុះធ្វើការវាស់វែង គំនរឈើសល់ពីការដុតបំផ្លាញនៅក្នុងក្រុមហ៊ុន ប៉ិញហ្វៀក២ដែរគេអះអាងថាជារបស់ឧកញ៉ាអុល

ដោយ ៖ រស់ សុភា

ខេត្តក្រចេះ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញបញ្ជាចាត់វិធានការ នឹងរិតបន្តិងយ៉ាងក្ដៅគគុក ទៅ
លើការជំនួញ នឹងរត់ពន្ធ​ឈើ ពីខេត្តនានា ខាងទិសឦសាន ក្នុងប្រទេសកម្ពុជា ឆ្លងដែន ទៅប្រទេសវៀត
ណាម។ គេបានឃើញ ​មានកម្លាំងសមត្ថកិច្ចចម្រុះ នឹងជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការបង្ក្រាបជាបន្ត
បន្ទាប់ តែមិនដឹងថា ក្នុងការបង្ក្រាបនេះ បានយូប៉ុន្មាននោះទេ ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមករា ២០១៦នេះ
ក្រុមការងារ របស់ថ្នាក់ជាតិ សហការ ជាមួយនាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី ដឹកនាំដោយ
លោក វង្ស សុខ សេរី បានធ្វើការចុះវាស់ គំនរឈើ ក្នុងក្រុមហ៊ុន ប៉ិញ ហ្វឿក២ ដែលឋិតក្នុងទឹកដីឃុំឃ្សឹម
ស្រុកស្នួលខេត្តក្រចេះ។ ដែលត្រូវបាន ប្រជាពលរដ្ឋមើលឃើញថា ឈើទាំងនេះ នៅសល់ ពីការដុតបំផ្លាញ
របស់ក្រុមបក្ខពួក លោក ឧកញ៉ា សិង សំអុក កាលពីប៉ុន្មានថ្ងៃមុន ដើម្បីបំបាត់ភស្តុតាង តែប៉ុណ្ណោះ។

ខណ:ពេល ជំនាញធ្វើការវាស់វែងនោះ អ្នកយកពត៍មានយើង បានសួរទៅមន្ត្រីជំនាញ ដែលកំពុងធ្វើកាវាស់
វែងនៅទីនោះ គឺមន្ត្រីទាំងនោះ បានឲ្យដឹងថា ក្នុងការចុះវាស់នេះ ពួកលោកក៍អត់ទាន់ដឹង ថាយ៉ាងណាដែរទេ
តែមេបញ្ជាឱ្យវាស់ ចេះតែវាស់ទៅ។

គួរំលឹកផងដែថា ក្រុមហ៊ុន ដែលទទួលបាន សិទ្ធិពីរដ្ឋាភិបាល ក្នុងដីសម្បទានសេដ្ឋកិច្ច ដាំដំណាំកៅស៊ូ ដែល
ត្រូវគេដឹងថា ជារបស់ លោក ឧញ្ញ៉ាសឹង សំអុល នោះ ពំមានសល់ព្រៃឈើនៅក្នុងតំបន់ខាងលើនេះ សម្រាប់
កាប់ឈើមកគរ ជាគំនរយ៉ាងសន្ធឹក​សន្ធប់​ បែបនេះឡើយ។ ទាំងនេះត្រូវបានប្រជាពលរដ្ឋ ពួកគាត់ដាក់ការ
សង្ស័យថា ឈើទាំងនេះ ត្រូវបានគេដឹកពីតំបន់ផ្សេងៗ មកដាក់ស្តុកនៅទីនេះ ហើយក៍មានការឃុបឃិតគ្នា
រវាងសមត្ថកិច្ច នឹងជំនាញនៅទីនោះផងដែរ ទើបឧកញ៉ា នឹងមេឈ្មួញឧក្រិដ្ឋជន បំផ្លាញព្រៃឈើ ទាំងនេះរក
ស៊ីយ៉ាងគគ្រិកគគ្រេង បានយ៉ាងរលូន មកទល់សព្វថ្ងៃនេះ កំតែបានសម្ដេច ហ៊ុន សែន ប្រមុខរាជរដ្ឋាបាល
ដ៍ឆ្លាតវៃ បានចេញបញ្ជាចាត់វិធានការ យ៉ាងក្ដៅគគុក ទាន់ពេលវេលា ដើម្បីទុបស្កាត់ កំឲ្យក្រុមបក្ខពួកគេនេះ
ចេះតែបន្តការកាប់បំផ្លាញ ព្រៃឈើយ៉ាងមហន្តរាយ នឹងហិនហោចកាន់តែខ្លាំងតទៅទៀត។/

IMG-20160124-WA0021

IMG-20160124-WA0023

IMG-20160122-WA0011

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author