បុរសចំណាស់ម្នាក់សុំទានបាន១ខែជិត២ពាន់ដុល្លារ ផ្ញើទៅ ស្រុកកំណើត

ចិន៖ ខាងក្រោមនេះគឺជារូបភាពរបស់បុរសវ័យចំណាស់ ម្នាក់ជាអ្នកសុំទានបានកំពុងតែរៀបលុយ ដែលទទួលបានពី ការសុំទាន ដើម្បីរៀបចំផ្ញើទៅកាន់អ្នកផ្ទះរបស់គាត់ នេះបើយោងតាមប្រភពពត៌មាន The Beijing News។ លោកតាមានអាយុប្រហែល ៧០ឆ្នាំ មានស្រុកកំណើតនៅខេត្ត Jiangsu ប្រទេសចិន មានមុខរបរជាអ្នកសុំទាននៅ ទីក្រុងប៉េកាំង ហើយជារៀងរាល់ខែលោកតាតែង តែផ្ញើប្រាក់ចំនួន ១០,០០០យ៉ន (ប្រហែល១,៦២៥ដុល្លារ) ទៅអោយអ្នកផ្ទះរបស់គាត់នៅឯស្រុក។ លោកតាប្រកបរបរ ដើរសុំទាន ដើម្បីចិញ្ចឹមគ្រួសារនៅឯស្រុក ហើយប្រាក់ទាំងនោះអាចអោយកូន៣នាក់ របស់គាត់រៀនបន្តសាកលវិទ្យាល័យព្រមទាំងសងផ្ទះជាន់នៅឯស្រុកទៀតផង។ លោកតាបានអោយដឹងថា លោកតារកចំណូលបានជាង១០,០០០យ៉ន និងឡើងដល់ ២០,០០០យ៉ន នៅខែបុណ្យទាន ហើយលោកតាតែងតែមកបុស្តិ៍ប្រៃសណីយអង្គុយរាប់ លុយទាំងនោះ ហើយផ្ញើទៅអោយគ្រួសារ។

Beijingpo-beggarcountmoney-1

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author