ដោយ ៖ រស់ សុភា
មណ្ឌលគិរី៖ បុរស់ម្នាក់បានស្លាប់ ក្រោយពីបញ្ជូន មកដល់មន្ទីរ ពេទ្យបង្អែកក្រុង សែនមនោរម្យ កាលពីវេ
លាម៉ោង២ នឹង២០នាទី រំលងអាធ្រាតទៀបភ្លឺ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦នេះ ដោយសារខ្យល់គរ។
លោក យឹម បាន មេប៉ុស្តិ៍រដ្ឋបាល ឃុំក្រង់តេះ បានប្រាប់ឲ្យដឹងថា នៅពេលរសៀល បុរស់រងគ្រោះ បានមកពី
ស៊ីឈ្នួល ដកដំឡូងមីជាមួយប្រពន្ធ ពេលមកដល់ផ្ទះ ក៏បានឲ្យកូន ទៅទិញស្រាថ្នាំ កន្លះលិត្រ ដោយផឹកពី
នាក់ប្តីប្រពន្ធ ពេលផឹកស្រាអស់ បុរស់រងគ្រោះបានទៅងួតទឹក រួចហើយ ក៏យកកាហ្វេមួយកញ្ចប់ ដែលមាន
តម្លៃ៥០០រៀល មកឆុងផឹក និងហូបបាយ ស្រាប់តែពេលនោះ គាត់ងងិតមុខ បណ្តាលឲ្យធ្លាក់ពីលើគ្រែ នោះ
តែម្តង។
ក្រោយមកបុរស់រងគ្រោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យបង្អែក ក្រុងសែនមនោរម្យ ដើម្បីសង្គ្រោះបន្ទាន់ តែ
ពេលដែលមកដល់ បានប្រហែលកន្លះម៉ោង ជាអកុសល្យ គាត់ត្រូវបានដាច់ខ្យល់ស្លាប់ទៅហើយ ។
មេប៉ុស្តិរដ្ឋបាល ឃុំក្រង់តេះ ប្រាប់ឲ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ នុស អន្លង ភេទប្រុស អាយុ៤៥ឆ្នាំ
ជាជនជាតិភ្នង មានទីលំនៅភូមិក្រង់តេះ ឃុំក្រង់កេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចំណែប្រពន្ធ របស់គាត់
មានឈ្មោះ ឆើល ប៉ិន អាយុ ៣៧ឆ្នាំជាជនជាតិភ្នង នឹងមានកូនស្រី ចំនួន០២នាក់ផងដែរ បន្ទាប់មកសាសព
ត្រូវបានគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅផ្ទះរបស់ខ្លួន៕