ដោយ ៖ រស់ សុភា
ខេត្តមណ្ឌលគីរី ៖ កំលាំងជំនាយ នៃរដ្ឋបាលព្រៃឈើ សង្កាត់អូរាំង ចាប់ឈើជាច្រើនកំណាត់ ដែលក្រុមឈ្មួញ
លាក់ទុកនៅក្រោយផ្ទះប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅចំភូមិ ពូហ្សាម ឃុំសែន
មនោរម្យ ស្រុកអូរាំង ក្រុងសែមនោរម្យ ខេត្តមណ្ឌលគីរី។
លោក សួន សុភាព នាយរងសង្កាត់ រដ្ឋបាលព្រៃឈើអូរាំង បានឲ្យដឹងថា ក្រោយពីរកំលាំងជំនាញ ទទូល
បានពត៍មាន ពីរប្រជាពលរដ្ឋ រាយការណ៍ថា នៅចំណុចខាងលើនេះ មានលាក់ទុក ឈើប្រណិត ជាច្រើន
នោះ លោកក៏បាន សហកាជាមួយ កម្លាំងអធិការស្រុក នឹងកម្លាំងកងរាជអាវុធហត្ថស្រុក ឈានទៅចាប់ប្រ
មូលដឹកជញ្ជួន យកមករក្សាទុក្ខ នៅខណ្ខ័រដ្ឋបាលព្រៃឈើខេត្ត ។
លោកបន្តថា ឈើទាំងអស់នោះ សុតតែប្រភេទឈើប្រណិត ធ្នង់ មានចំនួនជាង70ដុំ មិនទាន់ដឹងស្មើ ប៉ុន្មាន
ម៉ែត្រគូបនោះទេ បច្ចប្បន្នយកមករក្សាទុក្ខ នៅខណ្ខ័រដ្ឋបាលព្រៃឈើ ដើម្បីកវាស់វែងនៅពេលក្រោយ ។/