ក្រុមហ៊ុនប្រមូលសំរាមឈ្មោះគីមជ្រាមិនគោរព ទៅតាមកិច្ចព្រព្រៀងនឹងសន្យារបស់ខ្លួន

ដោយ ៖ សហការី

ខេត្តរតនគិរី ៖ ក្រុមហ៊ុនប្រមូលសំរាម ឈ្មោះ គីម ជ្រា ដែលមានតំណាងក្រុមហ៊ុន ឈ្មោះ ជា គួង កាលពីព្រឹក
កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅនេះ តំណាងក្រុមហ៊ុននេះ គឺបានសន្យាជាមួយ និងក្រុមការងារ ថ្នាក់ជាតិ
ចុះជួយខេត្តរតនគិរី ដែលមានការចូលរួមពី ឯកឧត្តម លី ធុជ ជាតំណាង លោក អ៊ុក សំអុល តំណាងអាជ្ញាធរ
ក្រុងបានលុង និងលោក ជាម សុផាត តំណាងឲ្យអ្នកវិនិយោគផ្សារ បានលុង បានព្រមលើក កិច្ចព្រមព្រៀង
មួយ ដែលនិយាយថា នឹងធ្វើការប្រមូលសំរាម ដោយចាប់ផ្តើមឡើង ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង ៧យប់។

ដែលក្នុងចន្លោះរយៈពេលពីរម៉ោងនេះ គឺជាពេលវេលា អ្នកវិនិយោគផ្សារ ត្រូវមមាញឹក ក្នុងការប្រមូលសំរាម
យកមកដាក់នៅរថយន្ត ដែលសំរាមកំពុងរងចាំរថយន្តមកដឹក នៅចំណតរថយន្តខាងមុខផ្សារបានលុង ប៉ុន្តែ
រហូតមកដល់ពេលនេះ គឺក្រុមហ៊ុនប្រមូលសំរាម ឈ្មោះ គីម ជ្រា មិនបានអនុវត្តទៅតាម កិច្ចសន្យាព្រមព្រៀង
ដែលបានកំណត់នោះទេ ។

បែរជារថយន្តដឹកសំរាម ត្រូវបានគេឃើញ បានបើកប្រជ្រៀត ជាមួយមនុស្ស ណែនតាន់តាប់ ចូលទៅក្នុងផ្សារ
ដែលមានមនុស្ស កំពុងទិញទំនិញ នោះទៅវិញ ដែលបានធ្វើផ្ទុយពីកិច្ចសន្យា វាហាក់បីដូច ជាល្បែងកូនក្មេង
ហើយអ្វីដែលខ្មាស់អៀននោះ គឺក្រុមអាជីវករ ដែលកំពុងរងចាំមើល នូវការអនុវត្តនេះ ដ៏ប្រសើរនេះ។

សូមបញ្ជាក់ផងដែរថា អ្នកយកព័ត៌មានយើង ធ្វើការហៅទូរស័ព្ទ ជាច្រើនដង ទៅលោក អ៊ុក សំអុល អភិបាល
ក្រុងបានលុង នៅរសៀលថ្ងៃទី២៨ ខែមករានេះ គឺមិនមានអ្នកលើកនោះទេ។ ដោយឡែ កនាយក ក្រុមហ៊ុន
ប្រមូលសំរាម នៅរសៀលថ្ងៃទី២៨ ក័មិនអាចស្វែងរកការទំនាក់ទំនងបានដែរ។

តំណាងក្រុមហ៊ុន ហេង ដារ៉ា អ្នកវិនិយោគ ផ្សារបានលុង លោក ជាម សុផាត បានឲ្យដឹងថា ប្រសិនបើក្រុម
ហ៊ុន ប្រមូលសំរាម មានភាពកែប្រែ លោក នៅតែរក្សាគោលជំហរ ដដែល គឺខាង ក្រុមហ៊ុន វិនិយោគផ្សារ នឹង
សុំស្វ័យ័ត លើការប្រមូលសំរាមនេះ ដោយខ្លួនឯង ដោយមិនទុក ឲ្យសំរាមនៅរាយប៉ាយនោះទេ៕

IMG-20160130-WA0014

IMG-20160130-WA0012

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author