ដោយ ៖ សហការី
ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ នៅសង្កាត់កាចាញ បានប្រារព្វសន្និបាត គណកម្មការ
លើកទី៣៩ ក្រោមការដឹកនាំ របស់លោក ប៊ី ជីវ័ន ដារ៉ា សមាជិកគណបក្ស ថ្នាក់កណ្តាល ចុះជួយខេត្តរតនគិរី
នឹង ជាអនុប្រធាន ប្រចាំការគណបក្ស ក្រុងបានលុង នឹងមានការចូលរួម ពីលោក អ៊ុក សំអុល អភិបាលនៃ
គណៈអភិបាលក្រុងបាលុង លោក ខេង វុទ្ធី សមាជិកគណបក្សខេត្ត ចុះជួយសង្កាត់ កាចាញ នឹង លោក ទន់
ពៅ ប្រធានគណបក្ស កាចាញជាចៅសង្កាត់កាចាញ គណអធិបតី ការចូលរួមសន្និបាត គណកម្មការកណ្តាល
លើកទី៣៩នេះ មានប្រជាពលរដ្ឋចូលរួម មានចំនួន២៧០នាក់។
កិច្ចចាប់ផ្ដើម លោក ខេង វុទ្ធី សមាជិកគណបក្សខេត្ត បានឡើងអានរបាយការណ៍ លទ្ធិផល នៃសន្និបាត
គណកម្មការកណ្តាល លើកទី៣៩ អាណាត្តទី៥ របស់គណបក្សប្រជាជនកម្ពុជា។
បន្ទាប់មក លោក អ៊ុក សំអុល អភិបាល ក្រុងបានលុង ក៏បានឡើងសំណេះសំណាល ក្នុងអង្គសន្និនបាតអំពី
បញ្ហាលក្ខណៈសម្បត្តិ ភូមិឃុំមានសុវត្តិភាព ទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ដែលដាក់ចុះ និងផ្តោតគោល
ដៅសំខាន់ ទៅលើការបោះឆ្នោត នាថ្ងៃអាទិត្យទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាថ្ងៃសមស្រប សំរាប់បោះឆ្នោត
ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណាត់ទី៤ ក្រសួងមហាផ្ទៃ នឹងរៀបចំបែបបទ សុំការសម្រេច ពីសម្តេច
តេជោ ហ៊ុន សែន ដើម្បីធ្វើការប្រកាស់ ការបរិច្ឆេទ នៃការបោះឆ្នោត ស្របតាមការកំណត់ នៃច្បាប់។
បន្តលើកកំពស់ ប្រសិទ្ធភាព នៃសេវាសាធារណៈ និងការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ពង្រឹងការអនុវត្ត
កម្មវិធី គំរោងនានា នៃក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សំដៅផលប្រយោជន៍ ប្រជាជនឲ្យ
កាន់តែប្រសើឡើង។
ជម្រុញដំណើរការ ធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្ស នយោបាយ ដើម្បីពង្រឹង ដំណើរការ ប្រជាធិបតេយ្យ
ផង និងពង្រឹង និតិរដ្ឋផង ចាត់តាំងអនុវត្ត អោយមានប្រសិទ្ធភាព នូវសេចក្តីសម្រេច របស់គណៈអចិន្ត្រៃយ៍
គណកម្មការ កណ្តាល ស្តីពីផែនការរួម ឆ្ពោះទៅ កាន់ការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ
២០១៧ ត្រូវក្តាប់ជាប់ នូវចំណុចខ្លាំង ចំណុចខ្សោយ ខិតខំស្រាវជ្រាវ បំពាក់បំព័ន្ធ នឹងអនុវត្ត អោយបានល្អ
រាល់ខ្លឹមសារនៃច្បាប់៕ ដោយ ៖ គឹម សុវណ្ណរិទ្ធ