ម៉ូតូឃ្លិចជិះគ្នា២នាក់បើកលឿនដូចហោះ ជ្រុលទៅបុកនឹងរថយន្តដឹកដី

បាត់ដំបង ៖ យ៉ាងហោចណាស់ មនុស្សចំនួន២នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ភ្លាមៗនៅនឹងកន្លែង
កើតហេតុ ខណៈដែលជនរងគ្រោះទាំងពីរនាក់នេះ បានបើកម៉ូតូ ក្នុងល្បឿនយ៉ាងលឿន ហើយបានជ្រុល
ចង្កូត ឆ្លងគំនូសចូលទៅខាងឆ្វេង  បណ្តាលអោយបុក ជាមួយរថយន្ត យ៉ាងពេញទំហឹងតែម្តង ។ហេតុការណ៍
នេះ បានកើតឡើង នៅវេលាម៉ោង៥ ល្ងាច ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦ លើកំណាត់ផ្លូវកោងខាងកើតដងស្ទឹង
សង្កែ ស្ថិតក្នុងភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ  ខេត្តបាត់ដំបង  ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ២នាក់ជិះម៉ូតូម៉ាកឃ្លិច ពណ៍ស
សេរីឆ្នាំ២០១៥ ១គ្រឿង ពាក់ស្លាកលេខ 3A.14 12 ដោយជិះគ្នា២នាក់ ក្នុងទិសដៅ ពីត្បូង ទៅជើង មាន
ល្បឿនយ៉ាងលឿន បានជ្រុលទៅបុកជាមួយ រថយន្តដឹកដីធុនតូច១គ្រឿង ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពេលដែលសមត្ថកិច្ច ចុះទៅដល់ គេសង្គេតឃើញ តៃកុង
បើកបររថយន្តដឹកដី បានចុះរត់គេចខ្លួនបាត់ ស្រមោលទៅហើយ ដោយបន្សល់តែរថយន្ត និងជនរងគ្រោះ
ដេក ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហើយបើតាមប្រភព ដដែល បានឲ្យដឹងថា ម្ចាស់រថយន្ត មានអាស័យ
ដ្ឋាន នៅភូមិបោះពោធិ៍ ដោយឡែកជនរងគ្រោះ ដែលស្លាប់ទាំងពីរនាក់ គឺមានឈ្មោះ សន ធិន ភេទប្រុស
អាយុ៣០ឆ្នាំ  រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ និងម្នាក់ទៀត មានឈ្មោះ ចាយ ឡែម ភេទប្រុស
អាយុ៦០ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ។

រីឯរថយន្តបង្កនឹងម៉ូត៉ជនរងគ្រោះ ក្រោយពីសមត្ថកិច្ច ធ្វើការវាស់វែងរួច ត្រូវបានសមត្ថកិច្ច នាំយកទៅរក្សាទុក
នៅអធិការដ្ឋាននគរបាល ដើម្បីបញ្ជូនបន្ត ទៅកាន់ការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោកខេត្ត រងចាំការ
ដោះស្រាយនៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំង២ ក៏ត្រូវបានសមត្ថកិច្ច ប្រគល់ទៅអោយ ក្រុមគ្រួ
សារ នាំយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅផ្ទះរៀងៗខ្លួនផងដែរ ។/

IMG-20160204-WA0103

IMG-20160204-WA0102

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author