ដោយ ៖ រស់ សុភា
មណ្ឌលគិរី ៖ ដើម្បីឆ្លើយតប ទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកពេជ្រាដា ជាបន្ទាន់ អភិបាល
នៃគណៈភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម អេង ប៊ុនហ៊ាង បានស្នើសុំទៅ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណ
ការ និងដឹកជញ្ជូន ដើម្បីអញ្ជើញគណៈកម្មការក្រសួង ចុះពិនិត្យនឹងវាយតម្លៃ ភាពខូចខាត ស្ពានអូរផ្លាយ ជា
ប្រភេទស្ពានដែកម៉ាឡេតិ៍ មានប្រវែង ៣៩ម៉ែត្រ នៅតាមបណ្ដោយផ្លូវ លេខ ៣៧៦៤ ឋិតនៅឃុំស្រែ អំពូន
ស្រុកពេជ្រេដា ខេត្តមណ្ឌលគិរី ដែរបានបាក់ដាច់ទាំងស្រុង កាលពីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង
១១ នឹង៤០នាទី នាពេលកន្លងមកនេះ ។
គួបញ្ជាក់ផងដែរថា បណ្ដាលឲ្យស្ពានបាក់ ខូចខាតទាំងស្រុងនេះ ដោយសាររថយន្តដឹក លើសចំណុះ ហើយ
សំណងដែលអាជ្ញាធរខេត្ត ទទួលបាន ពីម្ចាស់រថយន្ត ដឹកគ្រឿងសំណង់ មានលទ្ធភាព បង់ត្រឹមតែចំនួន
៤០លានរៀលប៉ុណ្ណោះ។
នាពេលថ្មីនេះ ប្រជាពលរដ្ឋ នៅក្នុងស្រុកពេជ្រាដា បានសំណូមពរ ដល់អាជ្ញាធរខេត្ត ជាពិសេសប្រមុខរាជ
រដ្ឋាភិបាល មេត្តាជួយសំរួល នៅទុក្ខលំបាក របស់ពួកគាត់ បើមិនមានស្ពាន ឆ្លងនៅពេលខាងមុខនេះ ពួក
គាត់មិនអាចធ្វើដំណើរបានទេ ពីព្រោះអូរផ្លាយ នៅរដូវវស្សា មានទឹកច្រើន បើពួកគាត់ឆ្លងកាត់ នឹងមានគ្រោះ
ថ្នាក់ អាចនឹងបណ្តាល ឲ្យបាត់បងជីវិតទៀតផង នឹងធ្វើឲ្យគាត់ខាតបង់ នៅចំណូល ថវិកាប្រចាំថ្ងៃ របស់ពួក
គាត់ តាមរយះ ការដឹកបន្លែបង្កា ទៅលក់នៅឯខេត្ត ម្យាងទៀតនៅពេលពូកគាត់ មានជម្ងឺ ត្រូវឆ្លងកាត់ទៅ
ព្យាបាលក៍ទៅមិនបាន។ ជាពិសេស ធ្វើឲ្យភ្ញៀវទេចរណ៍ មិនអាចទៅលេង នៅទឹកជ្រោះប៊ូស្រាបាន ធ្វើឲ្យបាត់
បង់នូវចំណូលថវិកា មួយកម្រិតថើមទៀត សម្រាប់ពូកគាត់៕