ប្រជាពលរដ្ឋ១២គ្រួសារនៅខេត្តស្ទឹងត្រែងទទូចសំ ប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយរឿងឈ្មួញ ឃុបឃិតគ្នារំលោភយកដីព្រៃដែរមានដើមច្បោះ ជ័រទឹក៣០០ដើមសម្រាប់ពួកគាត់អាស្រ័យផលរាល់ឆ្នាំ

ដោយ ៖ នួន ពុទ្ធា

ស្ទឹងត្រែង‌ ៖ ប្រជាពលរដ្ឋ‌ប្រកបមុខរបរចាក់ជ័រច្បោះ បានសម្តែង ពីបញ្ហាទុក្ខលំបាក ដោយរៀបរាប់ថា ជា
ច្រើនឆ្នាំមកហើយ ដែរពួកគាត់ប្រកបមុខរបរនេះ តែឥឡូវដីដែរមាន ដើមច្បោះជ័រទឹក ចំនួន៣០០ដើម ដែរ
ពួកគាត់ធ្លាប់អាស្រ័យផល តាំងពីឆ្នាំ១៩៩៦នោះ ឥឡូវនេះត្រូវបានឈ្មួញមានលុយ មានអំណាច នឹងមានខ្នង
បង្អែកនៅពីក្រោយផងនោះ បានឃុបឃិតគ្នា ជាមួយជនខិលខូច ដែរជាថ្នាក់មូលដ្ឋានមួយចំនួន ធ្វើឲ្យឈ្មួញ
រីកថ្លើម ហ៊ានជេប្រមាថ នឹងគំរាមគំហែងដេចពួកគាត់ ឲ្យចេញពីកន្លែងពួកគាត់ធ្លាប់អាស្រ័យផល នៅចំណុច
អូរព្រាល ឋិតក្នុងភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នៅក្នុងរឿងនេះផងដែរ លោក ព្រំ យ៉ាង មេឃុំអន្លង់ជ្រៃ បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋ‌ ចំនួន១២គ្រួសារ
ដែលធ្លាប់អាស្រ័យផង នៅនឹងព្រៃនេះ មានឈ្មួញលួចកាប់ ដើមច្បោះជ័រទឹក មានចំនួន៣០០ដើម ជាយូរឆ្នាំ
មកនេះ លោកបានដឹងដែរ ហើយសុំណុំរឿងនេះ លោកបានបញ្ជូនទៅ លោកអភិបាលស្រុក ថាឡាបរិវ៉ាត់
ហើយ គឺផុតពីដែនសមត្ថកិច្ចរបស់លោកហើយ ។

លោក ថោង‌‌‌ ស្រាន់‌ អភិបាលស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា រឿងប្រជាពលរដ្ឋ១២គ្រួសារ លោកបានឭថា
មានឈ្មួញ បានកាប់បំផ្លាញ ដើមច្បោះជ័រទឹក ដែលមានចំនួន៣០០ដើម ខាងលើនោះ លោកមិនបានដឹង
ច្បាស់ដែរទេ‌ បើចង់ដឹងច្បាស់ សួរទៅរដ្ឋបាលព្រៃឈើ ព្រោះជំនាញរបស់រដ្ឋបាលព្រៃឈើ លោក វ៉ា សុខា
បានឆ្លើយថា សុំណុំរឿងដើមច្បោះខាងលើនោះ ផុតពីដៃលោកហើយ លោកបានប្រគល់ ឲ្យទៅខេត្តបាត់
ជាអ្នកដោះស្រាយបន្តហើយ ។

ស្ត្រីម្នាក់ឈ្មោះ ចាន់ សុខា ដែលជាតំណាង ឲ្យប្រជាពលរដ្ឋ១២គ្រួសារ រស់នៅជាប់ផ្លូវជាតិលេខ៩ នៅទាល់
មុខបន្ទាយទាហ៊ាន ស្រែត្នោត ស្ថិតនៅភូមិ ឃុំថាឡាបរិវ៉ាត់ ពួកគាត់បានដាក់ពាក្យប្តឹង ពីឈ្មួញដែលកាប់ដើម
ច្បោះជ័រទឹក ជាយូរឆ្នាំមកនេះ ទៅដល់អាជ្ញាធរ ដែលពាក់ព័ន្ធដូចជា ថ្នាក់មូលដ្ឋាន ថ្នាក់ស្រុក ថ្នាក់ខេត្ត ជា
ច្រើនលើក ជាច្រើនសាដែរ ក្នុងរយៈពេល ៣ឆ្នាំមកនេះ ពុំមានដោះស្រាយ ឲ្យទាល់តែសោះ អញ្ចឹងហើយទើប
បានជាពួកយើងទាំង១២គ្រួសារ ធ្វើការសំណូមពរ យ៉ាងទទូចទៅដល់រាជរដ្ឋាភិបាល សំមេត្តាជួយដល់ពួក
គាត់ទាំង១២គ្រួសារ ដែរកំពុងរងគ្រោះ នេះផង។

ពួកគាត់បន្តទៀតថា ព្រោះអីសព្វថ្ងៃនេះ អត់មានដីចម្កា នឹងគេទេ គឺរំពឹងទៅលើដើមច្បោះ ជ័រទឹកខាងលើនោះ
ហើយដើម្ប ីដោះស្រាយជីវភាព ក្នុងគ្រួសារ បច្ចុប្បន្ន តាំងពីអត់មានដើមច្បោះ ជ័រទឹកនេះទៅ ពួកគាត់ដើរស៊ី
ឈ្នួលគេ មិនបានគ្រប់គ្រាន់ទេ បានព្រឹកខ្វះល្ងាច ដូចច្នេះហើយសំឲ្យ អាជ្ញាធរដែលពាក់ព័ន្ធ ជួយដោះស្រាយ
ពីបញ្ហាខាងលើនោះ ជូនដល់ពួកគាត់ទាំង១២គ្រួសារនេះផង ដើម្បីឲ្យមានមុខរបរ ទុកគ្រាន់ចិញ្ចិមកូនចៅពួក
គាត់តទៅទៀតផង ។

ស្ត្រីខាងលើនោះបានបញ្ជាក់ទៀតថា ឈ្មួញដែលមានលុយ មានអំណាច អាងខ្នងនៅពីក្រោយ មានឈ្មោះថា
សន‌ សូត្រ នៅខេត្តកំពង់ចាម ឥឡូវនេះ‌បានស្លាប់ហើយ បានបន្តទៅឲ្យកូនឈ្មោះ សន សឿង ដែលបានឃុប
ឃិតគ្នា ជាមួយជំនាញ នឹងសមត្ថកិច្ចខិលខូច មួយចំនួន បានបើកដៃឲ្យកាប់ បច្ចុប្បន្នឈ្មួញកំពុងធ្វើសកម្ម
ភាព កាប់ទន្ទ្រាន ដើមច្បោះជ័រទឹក បន្តយកដីនៅចំណុចខាងលើនោះ នៅពេលប្រជាពលរដ្ឋ ចំនួន១២គ្រួសារ
បានហាមឃាត់ មិនឲ្យកាប់បំផ្លាញព្រៃត ទៅទៀត បែរជាជេស្តីប្រមាថសព្វបែបយ៉ាង មកលើពួកគាត់ទៅវិញ
ដោយពុំមានសមត្ថកិច្ចណាហាមឃាត់ ឬបង្ក្រាបឡើយ ។

បច្ចុប្បន្ន រឿងព្រៃឈើ រឿងការរំលោបបំពាន យកដីព្រៃដែជាសប្បជាតិ មកធ្វើជាកម្មសិទ្ធរបស់ខ្លួននោះ ត្រូវ
មជ្ឈដ្ឋានមហាជន គេសង្កេតឃើញថា ឲ្យតែឈ្មួញមានលុយ មានអំណាច ឬអាងខ្នងនៅពីក្រោយ មិនដែរចេះ
ខ្លាចញញើតច្បាប់នោះទេ ពួកគេកាប់ទន្ទ្រានយកមកកាន់កាប់ម្នាក់ៗរាប់រយហិត្តា ជាក់ស្ដែងដូចពេលនេះចិង
ដើមច្បោះ៣០០ដើម នៅចំណុចអូរព្រាល ក្នុងស្រុកថាឡាបរិវ៉ាត់តែម្ដង ត្រូវបានឃុបឃិត ជាមួយសមត្ថកិច្ច
ជំនាញ នឹងអាជ្ញាធរតាមមូលដ្ឋាន បានបើកដៃឲ្យឈ្មួញ ចូលកាប់បំផ្លាញព្រៃឈើ ដូចជា ដើមច្បោះជ័រទឹក
របស់ប្រជាពលរដ្ឋ១២គ្រួសារ ដែលមានចំនួន៣០០ដើម ដោយបំពាន មិនគិតគ្រែង ថាជា របស់គេរបស់ឯង
មិនខ្លាចញញើត នឹងច្បាប់ទាល់តែសោះ ឈ្មួញកាប់ទន្ទ្រានយកតាមចិត្ត ចំណែកឯប្រជាពលរដ្ឋស្លូតត្រង់វិញ
ពួកគាត់ កាប់ឆ្កាតែ១ ទៅ២ហិត្តា បែរជាខាងអាជ្ញាធរមូលដ្ឋាន មកឃាត់ ចំណែកឯមេព្រៃវិញ មកដេញចាប់
យ៉ាងប្រផាត់ប្រភីង ធ្វើឪ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង ។/

2016-02-17_18.29.58

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author